ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​…​បាត់​ស្រមោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ធ្វើការ ដែល​ជិត​មក​ដល់​ផ្ទះ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​សម្រេច កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក…

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ធ្វើការ ដែល​ជិត​មក​ដល់​ផ្ទះ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​សម្រេច កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ហម ចាន់​ដៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ បិទ​ស្កុ​ត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GV-3927 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្អូនប្រុស​របស់​គាត់​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ម្ដុំ​ជិត​វត្ត​ព្រៃ​ស្ពឺ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​២​គ្រឿង និង​ម៉ាក ZomereX ចំនួន​១​គ្រឿង​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជន​រង​គ្រោះ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ជនសង្ស័យ​មួយ​គ្រឿង​បាន​បើក​កាក់​ពីមុខ​ជន​រង​គ្រោះ បន្ទាប់​មក​បាន​យក​ខ្សែក្រវាត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ ហើយ​ជន​រង​គ្រោះ​បានផ្តួល​ម៉ូតូ​ហើយ​រត់ ហើយ​ត្រូវ​ជនសង្ស័យ​តាម​ដេញ​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ទាំង​២​នាក់ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​បាត់ ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កន្ទោក​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ