ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោមើលចុះ! ផ្សែង​ខ្មួល​ខ្មាញ់​ចេញពី​អគារ​ខ្ពស់​កប់​ពពក (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​គុយ​វ៉ែត ៖ អគារ​ខ្ពស់កប់ពពក​មួយ​កំពុង​សាងសង់​របស់​ធនាគារជាតិ​គុយ​វ៉ែត បាន​​ក្លាយជា​ចំណី​ភ្លើង​​ឆាប​ឆេះ​ហុយ​ផ្សែង​យ៉ាង​សន្ធោ​សន្ធៅ កាលពី​ថ្ងៃ​ទី​២៧ ​កញ្ញា​ ២០១៨ ស្ថិត​នៅ​ក្នុង​ទីក្រុង​គុយ​វ៉ែត​ស៊ី​ធី​។ ភ្លើងនេះ​​ចាប់ផ្តើម​​ឆាបឆេះ​ពី​ខាងក្រោម​ទៅ ហើយ​សាបព្រោះ​ភាព​ចលាចល​បង្ខំ​ឲ្យ​កម្ម​ករ​២៥០០​នាក់​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​នោះ…

ប្រទេស​គុយ​វ៉ែត ៖ អគារ​ខ្ពស់កប់ពពក​មួយ​កំពុង​សាងសង់​របស់​ធនាគារជាតិ​គុយ​វ៉ែត បាន​​ក្លាយជា​ចំណី​ភ្លើង​​ឆាប​ឆេះ​ហុយ​ផ្សែង​យ៉ាង​សន្ធោ​សន្ធៅ កាលពី​ថ្ងៃ​ទី​២៧ ​កញ្ញា​ ២០១៨ ស្ថិត​នៅ​ក្នុង​ទីក្រុង​គុយ​វ៉ែត​ស៊ី​ធី​។

ភ្លើងនេះ​​ចាប់ផ្តើម​​ឆាបឆេះ​ពី​ខាងក្រោម​ទៅ ហើយ​សាបព្រោះ​ភាព​ចលាចល​បង្ខំ​ឲ្យ​កម្ម​ករ​២៥០០​នាក់​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​នោះ រត់​ចេញពី​អគារ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។​

ចំណែក​បណ្ដាញ​សង្គម​បាន​បង្ហោះ​វី​ដេ​អូ ​និង​រូបភាព​ទាំងឡាយ​នៃ​គ្រោះ​មហន្តរាយ​នោះ ដោយ​​បង្ហាញ​ពី​ពពក​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់ ហុយ​ចេញពី​ផ្នែ​ង​ខាងក្រោម​នៃ​អគារ​ខ្ពស់​នេះ ព្រមទាំងមាន​​ការ​ជះ​អណ្ដាតភ្លើង​ចេញ​ផង​ដែរ​។

ធនាគារ​គុយ​វ៉ែត ​បាន​ប្រកាស​ពី​អគ្គិភ័យ​នេះ នៅ​ទីតាំង​ថ្មី​នៃ​ធនាគារជាតិ ហើយ​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​មួយ​ដែល​អះអាង​ថា កម្មករ​២៥០០​នាក់​ត្រូវ​ជម្លៀស​ចេញពី​ទីតាំង​នោះ​ក្នុង​ពេល​យ៉ាង​ឆាប់ ហើយ​ពុំ​មាន​និយាយ​ពី​អ្នក​រង​របួស​ឡើយ​។​ ភ្លើង​ចាប់​ឆាប​ឆេះ​នា​វេលា​ព្រឹក ក្នុង​សង្កាត់​ហិរញ្ញវត្ថុ ​ហើយ​អាច​ពន្លត់​ឈ្នះ​នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុង​ស្រុក។​ ចំណែក​អគារ​ដ៏ខ្ពស់​នេះ ​បាន​កសាង​ដោយ​ទីភ្នាក់ងារ​ FOSTER និង PARTNERS​ ត្រូវ​មាន​កម្ពស់​ដល់​ទៅ​៣០០​ម៉ែត្រ ខណៈ​​ពេល​កសាង​រួចរាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ