ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ក្រោយ​ប្រទះឃើញ​បុរសម្នាក់ដេកស្តូក​ក្នុង​វីឡា​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​SK ជា​ជនជាតិ​កូរ៉េ ខាងត្បូង​ម្នាក់ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់ Penthouse ១ នៅ​វីឡា​វឌ្ឍនៈ​តារា​អង្គរ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ…

ខេត្តសៀមរាប ៖ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​SK ជា​ជនជាតិ​កូរ៉េ ខាងត្បូង​ម្នាក់ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់ Penthouse ១ នៅ​វីឡា​វឌ្ឍនៈ​តារា​អង្គរ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ (​ក្រិន​ថ្លើម​) កាល​វេលា​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ សាលា​កន្សែង សង្កាត់ ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ LEE DONGKEUN ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ​M០១៣៤១៩៩៩ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​SK​ ស្នាក់​នៅ​ទីតាំង​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជម្ងឺ​ក្រិន​ថ្លើម មិនមែន​ជា​ករណី​បទល្មើស​ឃាតកម្ម​អ្វី​ឡើយ​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ និង​ស្ថានទូត​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ