ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេះម្ល៉េះកូន…ថែទាំ​លោកឪពុកពិការជំនួសម្តាយដែលបានរត់​​ចោល

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​តំបន់ Ningxia ប្រទេស​ចិន ត្រូវ​ទូល​រែក​បន្ទុកគ្រួសារ​មើលថែ​ឪពុក​ជា​ជន​ពិការ ក្រោយ​ពី​ម្តាយបង្កើតនាង​​បាន​​រត់​​ចោលពួកគេ…

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​តំបន់ Ningxia ប្រទេស​ចិន ត្រូវ​ទូល​រែក​បន្ទុកគ្រួសារ​មើលថែ​ឪពុក​ជា​ជន​ពិការ ក្រោយ​ពី​ម្តាយបង្កើតនាង​​បាន​​រត់​​ចោលពួកគេ ​។

បុរស​ជា​ឪពុក​ឈ្មោះ Tian Haicheng អាយុ​៣៨​ឆ្នាំ ជួប​ប្រទះ​រឿង​អាក្រក់​បំផុត ដែល​ធ្វើ​ឱ្យ​​ជីវិត​របស់​ខ្លួន​ផ្លាស់​ប្តូរ​ទាំងស្រុង​កាលពី​៤​ឆ្នាំ​មុន​។ គាត់​ត្រូវ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​រវាង​រថយន្ត​និង​រថយន្ត ដែល​ធ្វើ​ឲ្យ​ធ្លាក់ខ្លួន​ពិការ​ដើរទៅ​ណា​មិន​រួច​។ ដោយសារ​តែ​មិន​អាច​ទៅ​ធ្វើការ​រក​លុយ​ទៀត​បាន ប្រពន្ធ​របស់​គាត់​ក៏​រត់​ចោល បន្សល់​ទុក​កូនស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​។

ផ្ទុយ​ស្រឡះ​​ខុស​ពី​ក្មេង​អាយុ​៦​ឆ្នាំ​ដទៃ​ទៀត នាង​មិន​ធ្វើ​ឲ្យ​ឪពុក​របស់​ខ្លួន​ពិបាក​មើលថែ​នោះ​ទេ ថែម​ទាំង​មើលថែ​ឪពុក​នាង​វិញទៀត​។ នាង​រ៉ាប់រង​ទាំងអស់​នូវ​រាល់​ការងារ​ផ្ទះ ដូច​ជា បោសសម្អាត ធ្វើ​ម្ហូប និង ថែ​រក្សា​ការ​ដេក​ដើរ​ឈរ​អង្គុយ​របស់​ឪពុក ​។

ដោយសារ​តែ​ឃើញ​កូន​របស់​ខ្លួន​ចេះ​ខ្លាំង​ពេក Haicheng ក៏​ថត​នូវ​រាល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពីរ​នាក់​ឪពុក​និង​កូនបង្ហោះ​លើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន​មិន​សរ​សើរ​មិន​បាន​។ គេ​អាច​ឃើញ ក្មេង​ស្រី​ជា​កូន មើលថែ​ឪពុក​មិន​ជិនណាយ ដូច​ជាលាង​របួស ជួយ​នាំ​ទៅ​កៅអី​រុញ បញ្ចុក​អាហារ អាន​សៀវភៅ​ឲ្យ​ស្តាប់ និង ជួយ​គ្រប់​ភួយ​ពេលដេក​។

Haicheng ថា ​នឹង​ធ្វើខ្លួន​ឲ្យ​ឆាប់​ជា​ឡើង​វិញ អាល​បាន​ទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹម​កូនស្រី​វិញ​។ គាត់​មិន​ចង់​ឲ្យ​នាង​នៅ​តែ​បែប​នេះនោះ​ទេ ព្រោះថា​នេះ​មិនមែន​ជា​អ្វី​ដែល​ក្មេង​អាយុ​៦​ឆ្នាំ​ត្រូវធ្វើ​។ នាង​គួរតែ​នៅ​សាលា​ខិតខំ​រៀនសូត្រ បានជា​រឿង​ត្រឹមត្រូវ​ ៕

អត្ថបទសរសេរ ដោយ