ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សន្តិសុខ​ឯកជន​សហគ្រាស និង​គ្រឹះស្ថាន​ពិនិត្យ​ប្រវត្តិរូប​ឲ្យ​ច្បាស់​មុន​យក​បម្រើ​ការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ពិនិត្យ​ប្រវត្តិរូប​ឲ្យ​ច្បាស់លាស់ មុន​នឹង​ជ្រើស​ភ្នាក់ងារ​មក​បម្រើ​ការងារ ។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​គ្រប់​សន្តិសុខ​ឯកជន​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ ។ យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្រង់​សំដី​លោក​ឧត្តមសេនីយឯក លឹ​ម…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ពិនិត្យ​ប្រវត្តិរូប​ឲ្យ​ច្បាស់លាស់ មុន​នឹង​ជ្រើស​ភ្នាក់ងារ​មក​បម្រើ​ការងារ ។

នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​គ្រប់​សន្តិសុខ​ឯកជន​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ ។ យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្រង់​សំដី​លោក​ឧត្តមសេនីយឯក លឹ​ម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​មុន​នឹង​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឲ្យ​ចូល​បម្រើ​ការងារ​ត្រូវ​ពិនិត្យ​ប្រវត្តិរូប​ឲ្យ​បាន​ច្បាស់លាស់​ព្រោះ​ខ្លាចក្រែង​រង​គ្រោះ​ដោយសារ បុគ្គលិក​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ជាដើម​នោះ ។

ការ​អំពាវនាវ​របស់​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ដែល​ជា​សេនាធិការ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​អញ្ជើញ​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​លើក​ទី​៧ ក្រោយ​មានការ​ឯកភាព​ពី​លោកនាយ​ឧត្តមសេនីយ​សន្ដិ​បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។ លោក​លឹ​ម សុខា​រស្មី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​សាវតា ប្រវត្តិរូប​របស់​បុគ្គលិក​ម្នាក់​ៗ​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​ព្រោះ​ខ្លាចក្រែង​ប៉ះ​ចំ​បុគ្គលិក​ដែល​មាន​ប្រវត្តិ​មិនល្អ ជា​ហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្រុមហ៊ុន​»​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​នាយកដ្ឋាន​ខាងលើ ដោយ​មាន​ជនខិលខូច​មួយ​ចំនួន បាន​ជ្រក​ក្រោម​ស្លាក​ជា​សន្ដិសុខ​ឯកជន​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ផ្ទាល់ និង​សមគំនិត​ជា មួយ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ជា​ហេតុ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​គោលដៅ​សំខាន់​ៗ​និង ងាយ​រង​គ្រោះ​បំផុត​នៅ​តាម​គ្រឹះស្ថាន​ឯកជន​ដែល​មាន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ឈរជើង ទោះបី​ក្រុមហ៊ុន​ភាគច្រើន​មានការ​គ្រប់គ្រង​បាន​ល្អ​ក្ដី ប៉ុន្ដែ​ក៏​ទទួល​រង​គ្រោះ​ដោយសារ​បុ​គ្គ​លិ ក​សន្ដិសុខ​មួយ​ចំនួន​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​ឧត្តមសេនីយឯក លឹ​ម សុខា​រស្មី ក៏​បាន​គូសបញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​បាន​ស្រាវជ្រាវ​បង្ក្រាប​បាន​នូវ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ចំនួន​៨​នាក់​ដែល​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​ក្លែងខ្លួន​ជា​នគរបាល​ជាតិ និង​យោធិន​ឈរជើង​នៅ​តាម​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មួយ​ចំនួន ។

លោក​ប្រធាន​នាយកដ្ឋាន​បាន​សង្កត់ធ្ងន់​បន្ថែម​ថា​«​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​គ្មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ជា​ដាច់ខាត ហើយ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ផ្ដល់​សេវា និង​សហ​គ្រា ស​គ្រឹះស្ថាន​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​(​នគរបាល​,​កងរាជអាវុធហត្ថ​,​យោធិន​) ដែល​មិន​ទាន់​ចូល​និវត្តន៍​មក​ឈរជើង​តាម​គោលដៅ​របស់​ខ្លួន ដោយ​គ្មាន​លិខិត​ស្នាម ឬ​គ្មាន​ការ​អនុញ្ញាត​ពី​អង្គភាព​សាមី​នោះ​ឡើយ​» ។

ក្រៅពី​ការ​អំពាវនាវ​លោក​ឧត្តមសេនីយឯក លឹ​ម សុខា​រស្មី​ក៏​បាន​ណែនាំ និង​ជំរុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ទាំងអស់​គួរតែ​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យ​មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដើម្បី​ឲ្យ​ភ្នាក់ងារ​របស់​ខ្លួន​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ចំណេះ​ផ្សេង​ៗ ដើម្បី​បង្កើន​សមត្ថកិច្ច​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ