ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាំ​ព្រះ​សាស្តា​រឿង​កុំ​ចេះ​តែ​ជឿ

5 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​បាន​សំដែង​ក្នុង​កា​លាម​សូត្រ​ថា អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួនតម្រា អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់តែ​បាន​មក កុំ​ទាន់​អាល​ជឿ​លើស​ម្តី​គេ​និយាយ អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​ថា នេះ​ជា​សមណៈ នេះ​ជា​គ្រូ​របស់​អ្នក​ជាដើម​ដោយ​មិន​បាន​ពិចារណា​ដោយ​បញ្ញា ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ ។ ព្រះ​អង្គ​បាន​ត្រាស់​បញ្ជាក់​ទៀត​ថា…

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​បាន​សំដែង​ក្នុង​កា​លាម​សូត្រ​ថា អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួនតម្រា អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់តែ​បាន​មក កុំ​ទាន់​អាល​ជឿ​លើស​ម្តី​គេ​និយាយ អ្នក​ទាំងឡាយ​កុំ​ទាន់​អាល​ជឿ​ថា នេះ​ជា​សមណៈ នេះ​ជា​គ្រូ​របស់​អ្នក​ជាដើម​ដោយ​មិន​បាន​ពិចារណា​ដោយ​បញ្ញា ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ ។

ព្រះ​អង្គ​បាន​ត្រាស់​បញ្ជាក់​ទៀត​ថា ពាក្យ​កុំ​ទាន់​អាល​ជឿ មិនមែន​បាន​ន័យ​ថា មិន​ឲ្យ​ជឿ សោះ​នោះ​ទេ ឱ្យ​ជឿ​ដែរ​តែ​កុំ​អាល​យក​ជា​ការណ៍ ដោយ​ព្រះ​អង្គ​ទ្រង់​បញ្ជាក់​ហេតុផល​ច្បាស់​ថា បើ​អ្នក​ទាំងឡាយ​ពិចារណា​ដោយ​បញ្ញា​ឃើញច្បាស់​ថា ពាក្យ​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ទុក្ខ មិនមែន​ជា​ប្រយោជន៍ អ្នក​ទាំងឡាយ​គប្បី​លះបង់​ចោល​ចេញ តែបើ​ពាក្យ​ណា​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដីសុខ សេចក្ដីចម្រើន ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នក​ដទៃ អ្នក​ទាំងឡាយ​គប្បី​សមាទាន​យក គប្បី​ប្រព្រឹត្ត​ជឿ​តាម​ចុះ ។

នេះ​ជា​ពាក្យ​បណ្តាំ​របស់​ព្រះ​សម្ពុទ្ធ​ទ្រង់​អប់រំ​ដល់​សត្វលោក​កុំឱ្យ​ឮ​គេ​ថា គេ​និយាយ​ហើយ​ចេះ​តែ​នាំ​គ្នា​ជឿ នាំ​គ្នា​ធ្វើ​តាម​ដោយ​ខ្វះ​បញ្ញា​ពិចារណា​រក​ការ​ពិត​នោះ ។