ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​អង្គុយ​សង់​ទី​ម៉​ង់​មាត់​ស្រះ រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ មាន​ករណី​បុរស​ស្រវឹងស្រា​ម្នាក់​មក​អង្គុយ​លេង ក្បែរ​មាត់​ស្រះ​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

លោក​វរៈសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា ករណី​មនុស្ស​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ ស៊ុន សែ​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ និង​អ្នក​ភូមិ​ជាមួយ​ជន​រង​គ្រោះ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ តាំងពី​ព្រលឹម​ជន​រង​គ្រោះ និង​មិត្តភក្តិ​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង​ជោគ​ជាំ រហូត​ដល់​ជិត​ម៉ោង​បាយ​ថ្ងៃត្រង់​ពួក​គេ​ក៏​បែក​គ្នា​។

ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ដើរមក​អង្គុយ​លេង​ក្បែរ​មាត់​ស្រះ ក៏​រ​អិ​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ ទំ​រាំ​ដឹង​ដល់​សាច់ញាតិ​នាំ​គ្នា​ចុះ​មុជ​រាវរក​ឃើញ​ស្រង់​មក​លើគោក ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ ស្រវឹងស្រា​អង្គុយ​នៅ​មាត់​ស្រះ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់​ប្រាកដ​មែន ក៏​ប្រគល់​សាកសព​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ