ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​លក់​ដី​ខ្យល់​បាន​ប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ចុង​ក្រោយ​វណ្ឌ​ក​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​កម្រិត​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត និង​ឆបោក ក្នុង​ទឹកប្រាក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​កម្រិត​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត និង​ឆបោក ក្នុង​ទឹកប្រាក់ ប្រមាណ​ជិត​២០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​រូប​នោះ​ឈ្មោះ យី ពៅ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំ​ពាំង ឃុំ​កណ្តៀង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង មុខរបរ​ធ្វើស្រែ​។ ទាក់ទិន​នឹង​ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន របស់​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង នៃ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដែល​ការ​ឃាត់​នោះ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ស្ត្រី យី ពៅ បាន​មក​ចូលរួម​ពិធី​មង្គលការ​សាច់ញាតិ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ដើមចម​បណ្តាល​ឱ្យ​មានការ​ឃាត់ខ្លួន​ស្ត្រី ឈ្មោះ យី ពៅ នេះ​គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ហួ​ន សី​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​បឹង ឃុំ​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នក​រកស៊ី​។ តាម​ពាក្យបណ្តឹង​បាន​បញ្ជក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ឈ្មោះ យី ពៅ បាន​ទៅ​បញ្ចុះបញ្ចូល​លួងលោម​ខ្លួន (​ហួ​ន សី​ហាក់​) រក​ប្រាក់​ថា យក​ទិញ​ខ្សែ​ពាន និង​គ្រឿងបន្លាស់​ម៉ាស៊ីនភ្លើង ដើម្បី​លក់​ឱ្យ​កសិករ​ធ្វើស្រែ​ចម្ការ​។ ដំបូង យី ពៅ បាន​យក​ប្រាក់​ពី​គាត់ (​ហួ​ន សី​ហាក់​) ចំនួន ១២០.០០០​ដុល្លារ​អា​មេ​រិ​ក និង​បន្ទាប់​មក​ទៀត​ឈ្មោះ យី ពៅ បាន​ប្រើ​ល្បិច​ធ្វើ​ជា​លក់​ដី​ចំនួន​៥​កន្លែង ស្ថិត​នៅ​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​ក្បាលដី​លេខ ១៣៧.១៣៨.១៣៩.១៤០ និង​៤៦៤ ឲ្យ​ទៅ​ឈ្មោះ ហេង រតនៈ​។

ក្នុង​លិខិត​ទិញ​លក់​ឈ្មោះ យី ពៅ បាន​បាន​បញ្ជាក់​ថា ក្រោយ​ពី​ផ្ទេរកម្មសិទ្ធិ​ឲ្យ​ទៅ​ឈ្មោះ ហេង រតនៈ រួច​ហើយ គេ (​យី ពៅ​) បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​(១២០.០០០​ដុល្លារ​អា​មេ​រិ​ក​) ឲ្យ​ទៅ​ឈ្មោះ ហួ​ន សី​ហាក់ ដែល​ជាដើម​បណ្តឹង​វិញ​។ ដើម្បី​ឲ្យ​ដើមបណ្តឹង​ជឿ​ទុកចិត្ត ឈ្មោះ យី ពៅ បាន​យក​លិខិត​ទិញ​លក់​នោះ​ទៅ​បង្ហាញ ដើមបណ្តឹង និង​ប្រគល់​ឲ្យ​ដើមបណ្តឹង​ជា​អ្នក​រត់ការ ផ្ទេរកម្មសិទ្ធិ​ទៅ​ឲ្យ​អ្នកទិញ​ដី​នោះ​ទៀត​ផង​។ បន្ទាប់​មក​ដើមបណ្តឹង​បាន​យក​លិខិត​ទិញ​លក់​ដី ទៅ​បញ្ជាក់​នៅ​ចៅសង្កាត់ ទើប​ដឹង​ថា​ឈ្មោះ យី ពៅ ពុំ​មាន​ដី​ដូចដែល​គាត់​បាន​អះអាង​នោះ​ទេ ពោល​គឺ យី ពៅ លក់​ដី​ខ្យល់ និង មានគំនិត​ទុច្ចរិត​ក្នុង​គោលបំណង​ឆបោក​ប្រាក់ ពី​ដើមបណ្តឹង​តែ​ប៉ុណ្ណោះ​។

ចំណែក​ឈ្មោះ ហេង រតនៈ ក៏​ចាញ់បោក​ស្ត្រី​ឈ្មោះ យី ពៅ ចំនួន ៦២.០០០​ដុល្លារ​អា​មេ​រិ​ក​ដែរ ដែល​ប្រាក់​នេះ​បាន​យក​ទៅ​កក់​ថ្លៃ​ទិញ​ដី​ខ្យល់​ពី យី ពៅ​។ សំណុំរឿង​នេះ​ត្រូវ​បាន​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​ចាត់ការ​ហើយ គឺ​បាន​ចោទប្រកាន់​អ្នកស្រី យី ពៅ ជា​ផ្លូវ​ការណ៍ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ គឺ​ស្ថិត​នៅ​ដៃ​លោក ពេជ្រ វិជ្ជាធរ ដែល​នា​រសៀល​ថ្ងៃ​ទី​២៧ កញ្ញា នេះ ខាង​ចៅក្រម​សាកសួរ​មិន​ទាន់​ចប់​ទេ និង​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២៨ នាំ​ជន​ដែល​ត្រូវ​ចោទ​យក​មក​សួរ​បន្ត ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន ពេល​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅក្រម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ