ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ដៃដល់​៣​នាក់ អាច​ជាប់​ពន្ធនាគារ​ពី​០៧​ឆ្នាំទៅ​១៥​ឆ្នាំ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ លោកស្រី ពេជ្រ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ លោកស្រី ពេជ្រ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ជន​ដៃដល់​៣​នាក់ ដែល​គប់ និង​វាយ​យុវជន​ម្នាក់​ស្លាប់ ដោយ​មូលហេតុ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​នោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណៈភាព​ជន​រង​គ្រោះ​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧(​ប្រាំពីរ​)​ឆ្នាំទៅ​១២(​ដប់​ប្រាំ​)​ឆ្នាំ​។

ជន​ត្រូវ​ចោទ​ទី​០១-​ឈ្មោះ កាន សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ទី​០២-​ឈ្មោះ វ៉ិ​ត ច​ន្ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ទី​០៣-​ឈ្មោះ ធឿ​ន សុខ​ថេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ពីរ​នាក់ ទី​០១-​ឈ្មោះ ភឹ​ម ដា ហៅ​ពៅ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ព្រែក​ស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត កណ្តាល (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ស្លាកស្នាម ផុង​លលាដ៍ក្បាល ជាំភ្នែក ជាំ​កញ្ចឹងក​ខាងស្ដាំ​។ ទី​០២-​ឈ្មោះ គឿ​ន កែវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​( របួសស្រាល​)​។ លោក​អធិការ​បាន​បញ្ជាក់​ថា កន្លង​មក​ក្រុម​ជនសង្ស័យ និង​ក្រុម​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​គុំ​គួ​ន​គ្នា​។

លុះដល់​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨ ក្រុម​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ហើយ​ក៏​បាន​ដេញ​វាយ និង​គប់​គ្នា​រហូត​ដល់​ចំណុច​កើតហេតុ ភាគី​ខាង​ជនសង្ស័យ បាន​យក​ដុំឥដ្ឋ​ប្រហោង គប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​ចំ​កញ្ចឹងក​របស់​ឈ្មោះ ភឹ​ម ថា ហៅ​ពៅ ដែល​ជិះ​ម៉​តូ​ឌុ​ប​ឈ្មោះ គឿ​ន កែវ បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​។ បន្ទាប់​មក​ឈ្មោះ កាន សម្បត្តិ និង​បក្ខពួក​បាន​ចូល​ទៅ​វាយ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត​។ ភ្លាម​នោះ​ឈ្មោះ គឿ​ន កែវ ត្រូវ​បាន​ឈ្មួញ កាន សម្បត្តិ វាយ​ត្រូវ​ក​ចំនួន​០១​ដៃ ហើយ​ក៏​រត់គេច​ខ្លួន​តែ​ម្ដង​។

លុះ​បាន​ប្រហែល​១០​នាទី ឈ្មោះ គឿ​ន កែវ បាន​ដើម​ករក​មើល​ឈ្មោះ ភឹ​ម ដា ហៅ​ពៅ ដែល​កំពុង​ដួល​សន្លប់​នៅ​ជិត​ម៉ូតូ​មាន​ឈាម​ក្បាល ហើយ​ខ្លួន​ក៏​លើក​ជន​រង​គ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​យក​ទៅ​ផ្ទះ​។ បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ លុះដល់​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ វេលា​ម៉ោង​០៨ និង​៣០​នាទី ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ