ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន​ហ្មង​!! ប្រជាពលរដ្ឋ​ឆ្ងល់​ថា តើ​ពួក​គាត់​ជា​គោ ឬ ក្របី?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ក្រដាស​ចំនួន​ពីរ​សន្លឹក ត្រូវ​បាន​ស្ថាប័ន​តុលាការខេត្ត​ព្រះ​សីហ​នុ យក​មក​បិទ​នៅ​ត្រង់​ចំណុច​ដី​ទំនាស់ ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​រង​ការ​ចោទប្រកាន់ (​ជា​ភាគី​កូនបំណុល​)…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ក្រដាស​ចំនួន​ពីរ​សន្លឹក ត្រូវ​បាន​ស្ថាប័ន​តុលាការខេត្ត​ព្រះ​សីហ​នុ យក​មក​បិទ​នៅ​ត្រង់​ចំណុច​ដី​ទំនាស់ ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​រង​ការ​ចោទប្រកាន់ (​ជា​ភាគី​កូនបំណុល​) កំពុង​​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​កំណត់​ហេតុនេះ ។

ដោយសារ​តែ​ក្នុង​ខ្លឹមសារ​នៃ​កំណត់ហេតុ បាន​បញ្ជាក់​ថា ក្រឡាបញ្ជី​ដែល​ចុះ​អនុវត្ត​ដីការ​​រក្សា​ការពារ​ដីការ​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​រដ្ឋបវេណី​នេះ បាន​អាន​ខ្លឹមសារ​អោយ​ពួក​គាត់​ស្តាប់ ដោយ​មានការ​ឯកភាព​ពី​ពួក​គាត់​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​យ៉ាង​ដូច្នោះ បន្ទាប់ពី​ស្ថាប័ន​តុលាការខេត្ត​ព្រះ​សីហ​នុ បាន​យក​កំណត់​អនុវត្ត​ដីការ​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​លេខ​៦៦៤ ត​.​រ​/១៤​ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដែល​សមាសភាព​ចូល​រួម​មាន លោក កុ​ល ផា​លី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក កែវ សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​លោក ងោ ស្រ៊ុ​នភា​គី​ម្ចាស់បំណុល មក​បិទ​ចំណុច​​ដី​ទំនាស់​ផ្ទុយ​ពី​ការ​ពិត។

ព្រោះ​ក្នុង​ខ្លឹមសារ​នៃ​កំណត់ហេតុ​បាន​បញ្ជាក់​ថា ក្រឡាបញ្ជី​ឈ្មោះ ឈុំ សូ​រី​យា​បាន​អាន​ដីការ​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​លេខ​៦៦៤ ត​.​រ​/១៤​ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ អោយ​ពួក​គាត់​ស្តាប់ ដោយ​មានការ​ឯកភាព​ពី​ពួក​គាត់ និង​សរសេរ​ថា ពួក​គាត់​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​ដែល​ខ្លឹមសារ​ទាំងនេះ​វា​ផ្ទុយ​ពី​ការ​ពិត ។

ខណៈ​ពេល​នោះ​លោកស្រី​ក្រឡាបញ្ជី​ឈ្មោះ ឈុំ សូ​រី​យា ពុំ​បាន​អានរ​ដីការ​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​លេខ​៦៦៤ ត​.​រ​/១៤​ចុះ​ថ្ងៃ​ទី​២២​ខែឧសភា​ឆ្នាំ​២០១៨​នោះ​ទេ លើស​ពី​នេះ ពួក​គាត់​ក៏​ពុំ​បាន​ផ្តិត​មេដៃ​នោះ​ដែរ ។

ដូចនេះ តើ​តុលាការ​ចេញ​កំណត់​ហេតុនេះ មាន​ន័យ​ថា ម៉េច? តើ​តុលាការ​មាន​អ្វី​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ពួក​គាត់​បាន​ផ្តិត​មេដៃ? និង លោកស្រី ឈុំ សូ​រិ​យា បាន​អាន​ដីការ​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​លេខ ៦៦៤ ត​.​រ​/១៤​ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំពោះ​មុខ​ពួក​គាត់ ដូចនេះ ស្តែង​ចេញពី​សកម្មភាព​ទាំងនេះ ។

សូម​អស់លោក ឯកឧត្តម និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពិនិត្យ និង​វាយតម្លៃ​ផង ជា​ពិសេស​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​ឯកឧត្តម​ពិនិត្យ​លើ​សកម្មភាព​របស់​មន្ត្រី​ថ្នាក់​ក្រោម​ផង តើ​វា​ត្រឹមត្រូវ​ទេ នៅ​ក្នុង​សំណំ​រឿង​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ