ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៦​នាក់កើតឡើង​ក្នុង​ថ្ងៃ​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៦​នាក់​របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​ស្រី​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៦​នាក់​របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​ស្រី​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, ប្រជែង​៣​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​តូច​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ របួស​ស្រី​៣​នាក់​, ខេត្តស្វាយរៀង​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តព្រះវិហារ​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ប៉ៃលិន​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥១៤០​គ្រឿង​(​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​១៦៩២​គ្រឿង (​ម៉ូតូ​៧០%), អប់រំ​៣១៨​គ្រឿង​(​ម៉ូតូ​៣៦%),​មធ្យោបាយ​ពិន័យ​១៣៧៤​គ្រឿង (​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២០១៣​គ្រឿង​,​ អប់រំ​១៦៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៧៩​គ្រឿង​(​មួក​២០២​គ្រឿង​, កញ្ចក់​៩៤​គ្រឿង​, ស្រវឹង​៤​គ្រឿង​,​ផ្សេង​ៗ១២​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ