ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ស្វាយរ​មៀតកំពុង​ក្លាយជា​គោលដៅ​ទេសចរ​សម្រាប់​ភ្ញៀវ​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ វត្ត​បារាយណ៍​នទី​រតនា​រាម​ហៅ វត្ត​ស្វាយ​រមៀត ជា​វត្ត​បុរាណ​មួយ​ក្នុង​ចំណោម​វត្ត​បុរាណ​ជា​ច្រើន នៅ​ក្នុង​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដោយសារ ទីតាំង​អារាម​នេះ​បាន​សាងសង់​ឡើង​នៅ​លើ​ខ្នង​ទំនប់​បូរាណ​អាង​បារាយណ៍ទឹកថ្លា ខណៈ​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​នាក់ បាន​ចូល​មក​ទស្សនា​នៅ​ក្នុង​ទី​វត្ត​អារាម​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ…

ខេត្តសៀមរាប ៖ វត្ត​បារាយណ៍​នទី​រតនា​រាម​ហៅ វត្ត​ស្វាយ​រមៀត ជា​វត្ត​បុរាណ​មួយ​ក្នុង​ចំណោម​វត្ត​បុរាណ​ជា​ច្រើន នៅ​ក្នុង​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដោយសារ ទីតាំង​អារាម​នេះ​បាន​សាងសង់​ឡើង​នៅ​លើ​ខ្នង​ទំនប់​បូរាណ​អាង​បារាយណ៍ទឹកថ្លា ខណៈ​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​នាក់ បាន​ចូល​មក​ទស្សនា​នៅ​ក្នុង​ទី​វត្ត​អារាម​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា វត្ត​បារាយណ៍​នទី​រតនា​រាម​ហៅ វត្ត​ស្វាយ​រមៀត បើ​យើង​ទៅ​ពី​ក្រុង​សៀមរាប​តាម​បណ្តោយ​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត​ប​តទៅ​ព្រ​លាន​យន្តហោះ​អន្តជាតិ​សៀមរាប យើង​ឃើញ​ក្លោ​ង​ទ្វារ​វត្ត​ស្វាយ​រមៀត​នោះ នៅ​ពី​ខាងស្តាំ​ដៃ​ផ្លូវ​ចូល​ជាប់​នឹង​របង​ភោជនីយដ្ឋាន ប្រាសាទ​នាង​ពៅ ប្រហែល​ជិត​៧​គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​សៀមរាប​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ។

តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ទ្ធី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត ដោយ​ផ្អែក​លើ​សក្តានុពល​ដែល​មាន​ស្រាប់ គឺ​អាង​បាយ​ណ៍​ទឹកថ្លា​ទី​អារាម​ដែល​ភ្ញៀវ​ចាប់អារម្មណ៍ និង​ភូមិសាស្ត្រ​មូលដ្ឋាន ហើយ​នៅ​ពេល​ដែល​ទី​អារាម​មួយ​នេះ​ត្រូវ​បាន​ក្លាយជា​គោលដៅ​ទេសចរ​នៃ​វត្ត​អារាម​ពិតប្រាកដ​នោះ​ព្រះ​អង្គ​នឹង​សហការ​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បរិវេណ​វត្ត​ស្វាយ​រមៀត ដើម្បី​ចងក្រង​ឯកសារ និង​បង្កើត​ឱ្យ​មាន​សេវាកម្ម​ដូច​ជា ជូន​ភ្ញៀវ​ជិះរ​ទះ​គោ និង​ការ​ជិះទូក​កម្សាន្ត​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​មួយ​ជុំវិញ​វត្ត​ស្វាយ​រមៀត​នេះ​ផង​ដែរ ។

ព្រះ​គ្រូ ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​បញ្ជាក់​ទៀត​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​អាង​បារាយណ៍ទឹកថ្លា​ធ្លាប់​មាន​រៀបចំ​កម្ម​ពិធី​ប្រណាំង​ទូកង​ជា​លក្ខណៈ​មិត្តភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បារាយណ៍ទឹកថ្លា ឫ​ហៅ​ថា​បារាយណ៍​ខាងលិច​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់​អង្គរ ជា​ពិសេស​សម្រាប់​បម្រើបម្រាស់​ក្នុង​វិស័យ​កសិកម្ម ។ យោង​តាម​តួលេខ​បាន​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ទឹក​បារាយណ៍​ខាងលិច​ប្រមាណ​៣០​លាន​ម៉ែត្រគូប​ដែល​បាន​បង្ហូរ​បញ្ជូន​ទៅ​ដល់​ការ​ធ្វើ​ស្រូវប្រាំង​របស់​សហគមន៍​នៅ​ជាប់​តំបន់​នោះ​ដែល​សរុប​លើ​ផ្ទៃ​ប្រមាណ​៤​ពាន់​ហិ​កតា ។

ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​បើកទ្វារ​ទឹក ដើម្បី​បង្ហូរទឹក​ពី​បារាយណ៍​ខាង​លិចទៅ​ដល់​សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​បារាយណ៍​ក្នុង​អំឡុង​ខែ​១២ ឆ្នាំ​២០១៤ កន្លង​ទៅ​ដើម្បី​ឱ្យ​ចរន្តទឹក​បង្ហូរ​ទៅ​លឿន​តម្រូវ​ឱ្យ​មានការ​កាប់​ឆ្ការ និង​សម្អាត​មាត់​បារាយណ៍​ឱ្យ​បាន​ស្អាត ហើយ​សកម្មភាព​ចុះ​សម្អាត​បារាយណ៍​របស់​សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាង​ផុសផុល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ