ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ភ្ជាប់​ការ​ចរចា​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា បាន​ភ្ជាប់​ការ​ចរចា​ដោយ​ផ្ទាល់​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាងជើង ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ MIKE POMPEO​ នឹង​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ជា​ថ្មី​នា​ខែតុលា ក្រោយ​ភាព​ទ័លច្រក​ច្រើន​សប្ដាហ៍​។ ​លោក​POMPEO​បាន​ជួប​រួច​ហើយ​នៅ​អ​.​ស​.​ប​ជាមួយ​សម​ភាគី​កូរ៉េ​ខាងជើង​លោក​RI…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា បាន​ភ្ជាប់​ការ​ចរចា​ដោយ​ផ្ទាល់​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាងជើង ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ MIKE POMPEO​ នឹង​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ជា​ថ្មី​នា​ខែតុលា ក្រោយ​ភាព​ទ័លច្រក​ច្រើន​សប្ដាហ៍​។ ​លោក​POMPEO​បាន​ជួប​រួច​ហើយ​នៅ​អ​.​ស​.​ប​ជាមួយ​សម​ភាគី​កូរ៉េ​ខាងជើង​លោក​RI YONG HO​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ប្រកាស​នា​ស​ប្ដា​ហ៍​នេះ នៅ​អ​.​ស​.​ប​ថា ​លោក​នឹង​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​ជា​ថ្មី​នា​ពេល​ឆាប់​ៗ​ខាង​មុខ តែ​កាលបរិច្ឆេទ​និង​ទីកន្លែង​នៅ​ពុំ​ទាន់​បញ្ជាក់​នៅឡើយ តែ​លោក​POMPEO​ថា​ អាច​ប្រហែលជា​ក្រោយ​ខែតុលា​បន្តិច​។

​ចាប់ពី​លោក​គី​ម​ជុង ​អ៊ុ​ន ​បញ្ជូន​សារលិខិត​មួយ​ជូន​ដល់​លោក​ត្រាំ និង​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​មក គេ​អាច​អះអាង​ពី​ការ​ខិតចូល​ជិត​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយ​ឆ្នាំ​២០១៧ ​ដែល​ពោរពេញ​ដោយ​ការ​គំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។

អ្នក​សង្កេតការណ៍​ជា​ច្រើន​យល់​ថា លោក​គី​ម​ជុង​អ៊ុ​ន​ចង់បាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​លោក​ត្រាំ ដោយ​ជឿជាក់​ថា​អាច​ទទួល​បាន​សម្បទាន​នានា​ពី​លោក​ត្រាំ​។ កូរ៉េ​ខាងជើង​ទាមទារ​សម្រាប់​កាយវិការ​ដំបូង​ៗ​ឆ្ពោះទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ ពិសេស​សេចក្ដី​ប្រកាស​មួយ​ដែល​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ ដែល​តាម​ពិត​គ្រាន់តែ​បញ្ចប់​តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​មួយ​ប៉ុណ្ណោះ​។​ចំណែក​រដ្ឋការ​អា​មេ​រិ​ក​វិញ​ប៉ុន​ប៉ង​ឲ្យ​ទទួល​បានការ​ធានា លើ​ការ​រីក​ចម្រើន​គ្រប់គ្រាន់​មុន​ការ​ជួប​គ្នា​កំពូល​ថ្មី​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ