ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អបអរសាទរ​ចំពោះ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​កូរ៉េ​ទាំង​ពីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មេដឹកនាំ​អាស៊ាន​មួយ​រូប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​លទ្ធផល​ជោគជ័យ​ដ៏​ប្រវត្តិសាស្ត្រ​នៃ​ជំនួប​កំពូល​លើក​ទី​២​នៃ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ។ ការ​សម្តែង​ការ​សារ​ទ​នេះ​ធ្វើ​ខណៈ​ដែល​កិច្ច​ជំនួប​នៃ​បងប្អូន​បង្កើត​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មេដឹកនាំ​អាស៊ាន​មួយ​រូប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​លទ្ធផល​ជោគជ័យ​ដ៏​ប្រវត្តិសាស្ត្រ​នៃ​ជំនួប​កំពូល​លើក​ទី​២​នៃ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ។

ការ​សម្តែង​ការ​សារ​ទ​នេះ​ធ្វើ​ខណៈ​ដែល​កិច្ច​ជំនួប​នៃ​បងប្អូន​បង្កើត​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង កាលពី​ពេល​ថ្មី​កន្លង​មកនេះ​បាន​ទទួល​ផ្លៃ​ផ្កា​គួរ​ឲ្យ​កត់សម្គាល់ ។ ការ​សាទរ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​នេះ​ដែរ ខណៈ​ដែល​ជួប​ជជែក​ពិភាក្សា​រវាង​នាយក​រដ្ឋមន្ត្រី​កូរ៉េ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ត្រាន់ ដាយ​ក្វា​ង ប្រធាន​រដ្ឋ​វៀត ណា​ម នា​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក លី ណា​ក់​យ៉ុ​ន (Lee Nak Yeon) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​កូរ៉េ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​គ្នា​នេះ គឺ​ឆ្លើយ​តប​តាម​សំណើរ​របស់​លោក​ប្រធានាធិបតី​ម៉ូ​ជី​អ៊ិ​ន ក្នុង​ការ​ស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី លី ណា​ក់​យ៉ុ​ន អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ដោយ​ផ្ទាល់​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​បាន​ថ្លែង​នូវ​សារ​ផ្ទាល់មាត់​ពី​លោក ប្រធានាធិបតី ជូន​ចំពោះ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​ជ័យ​ជំនះ​ភ្លូកទឹកភ្លូកដី​ពី​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ លី ណា​ក់​យ៉ុ​ន មាន​ប្រសាសន៍​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ ។ ក្នុង​ឱកាស​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​បង្កើត​ឡើង​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​អាយុកាល​ជាង​២១​ឆ្នាំ​កន្លង​មក ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ពីរ​ដែល​មាន​រយៈពេល​ជាង​២១​ឆ្នាំ​កន្លង​មក ។

តាម​រយៈ​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះ​ដែរ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យក​ចិ​ក្ត​ទុកដាក់​បំផុត និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ជុំវិញ​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ការ​ពិភាក្សា​គ្នា​អំពី​តំបន់ និង​អន្តរជាតិ ។ នៅ​ចំពោះ​មុខ​លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​គាំទ្រ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ក្នុង​នាម​ជា​មេដឹកនាំ​អាស៊ាន​មួយ​រូប​ចំពោះ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ជំនួប​កំពូល​លើក​ទី​២​រវាង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ម៉ូ​ជិន​អ៊ិ​ន ជាមួយ​និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន នៅ​ទីក្រុង​ព្យុ​ង​យ៉ាង​កូរ៉េ​ខាងជើង​ដែល​នាំ ដល់​ភាព​ធូរស្រាល​នៅ​ឧបទ្វីប​កូរ៉េ​ក៏​ដូច​ជា តំបន់ និង​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ