ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្តូរ​តែងតាំង​ថ្មី​…​មាន​ខ្លះ​សើច​សប្បាយ​ខ្លះ​ស្រក់​ទឹកភ្នែក(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រីរាជការ​ដែល​មក​ពី​មន្ទីរ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មានការ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​អបអរសាទរ​ចំពោះ​មុខ​តំណែង​មិត្តភក្តិ​របស់​ខ្លួន ដែល​កំពុង​ទទួល​បាន​នូវ​ការ​ប្រកាស​តែងតាំង​ពី​លោក​អភិបាលខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត…

ខេត្ត​ប៉ៃលិន ៖ មន្ត្រីរាជការ​ដែល​មក​ពី​មន្ទីរ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មានការ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​អបអរសាទរ​ចំពោះ​មុខ​តំណែង​មិត្តភក្តិ​របស់​ខ្លួន ដែល​កំពុង​ទទួល​បាន​នូវ​ការ​ប្រកាស​តែងតាំង​ពី​លោក​អភិបាលខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត ។

ចំណែក​សា​ម៉ី​ខ្លួន​ជា​ច្រើន​នាក់​ក៏​មានទឹក​មុខរីក​ដូច​គ្រាប់​ជីរ​ដោយ​ញញឹមញញែម​បិទ​មាត់​មិន​ជិត ព្រោះ​ទទួល​បាន​មុខ​តំណែង​ថ្មី​ជាទី​គាប់ចិត្ត ។ តែ​ក៏​មាន​អ្នកខ្លះ​តូចចិត្ត​ស្អិត​ទ្រូង​ដោយ​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង ខណៈ​កំពុងធ្វើការ​សុខ​ៗ​ក្នុង​ការិយាល័យ​នៃ​មន្ទីរ​របស់​ខ្លួន ស្រាប់តែ​ត្រូវ​បាន​គេ​ប្តូរ​តំណែង ។
សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកាស​តែងតាំង​មន្ត្រីរាជការ​មក​ពី​៤​មន្ទីរ គឺ​ទី​១- មន្ទីរ​សុខាភិបាល​ខេត្ត ទី​២- មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ទី​៣- មន្ទីរ​មុខងារសាធារណៈ និង​ទី​៤- មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត ។

បន្ទាប់​ពី​លោក អ៊ុ​ន ប៊ុ​ន​លី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បាន​ធ្វើការ​អាន​របាយការណ៍​ស្តី​ពី​ការ​ប្រកាស​តែងតាំង​មន្ត្រីរាជការ​រួច​មក​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​ថ្លែង​ឱ្យ​ដឹង​ថា មុន​នឹង​ធ្វើការ​ប្រកាស​តែងតាំង​មន្ត្រីរាជការ​ណា​ម្នាក់​ឱ្យ​ឡើង​ទៅ​កាន់​មុខ​តំណែង​ថ្មី គឺ​ខាង​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ទាំងអស់​តែងតែ​មានការ​ប្រជុំ​គ្នា​រួចរាល់​ជា​មុន​ហើយ​ទើប​មានការ​សម្រេច​ដក ឬ​ដាក់​ឱ្យ​ត្រូវ​នឹង​កន្លែង​ការងារ​របស់​ខ្លួន ។

ឯកឧត្តម​បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មន្ត្រីរាជការ​នៅ​តាម​មន្ទីរ​មួយ​ចំនួន​អត់​មាន​សញ្ញាបត្រ​ថ្នាក់​ទី​១២​នោះ​ទេ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាង​ខេត្ត​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជួយ​គ្នា ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ និង​ទទួល​ប្រាក់ខែ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ។ ម្យ៉ាងវិញទៀត​នៅ​ឆ្នាំ​២០១៨​នេះ​មានច្បាប់​ចេញ​ដោយ​ថ្នាក់លើ គឺ​ដោយ​បាន​ប្រគល់​ភារកិច្ច​តួនាទី​ឱ្យ​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​សម្រេច​នូវ​រាល់​ការ​ប្រកាស​តែងតាំង​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​តាម​មន្ទីរ​នានា​ក្នុង​ខេត្ត​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ