ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​ចាប់​យក​អនាគត ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួតប្រជែង​រ៉ូ​បូត​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រ៉ូ​បូត​គឺជា​ប្រធានបទ​សម្រាប់​ការ​ប្រកួត ទន្ទឹម​នឹង​ការ​ដែល​សិស្សានុសិស្ស​ដែល​មាន​បទ​ពិសោធន៍​​បច្ចេកវិទ្យា​ខ្លាំងពូកែ បាន​ធ្វើការ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​ ​ការ​ប្រកួតប្រជែង​រ៉ូ​បូត​លក្ខណៈ​អន្តរជាតិ​មួយ​ហៅ​ថា ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា…

​រ៉ូ​បូត​គឺជា​ប្រធានបទ​សម្រាប់​ការ​ប្រកួត ទន្ទឹម​នឹង​ការ​ដែល​សិស្សានុសិស្ស​ដែល​មាន​បទ​ពិសោធន៍​​បច្ចេកវិទ្យា​ខ្លាំងពូកែ បាន​ធ្វើការ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

​ការ​ប្រកួតប្រជែង​រ៉ូ​បូត​លក្ខណៈ​អន្តរជាតិ​មួយ​ហៅ​ថា ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា កន្លង​ទៅ​នេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ក្នុង​ខណ្ឌទួលគោក​។​

​ការ​ពាំនាំ​យក​ការ​ប្រកួតប្រជែង​សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​ស្នាដៃ​ផ្ដួច​ផ្ដើម​​របស់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ក្រោម​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែល​ជា​ដៃគូ​ជា​ផ្លូវការ​ចំពោះ​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រួម​គ្នា​សហការ​រួច​ជា​ស្រេច​ជុំវិញ​ការ​ប្រឡងប្រជែង​វិស័យ​បច្ចេកវិទ្យា លើ​ការ​ដំឡើង​គ្រោង​រ៉ូ​បូត​លក្ខណៈ LEGO Mindstorms Robot​។​

​ការ​ប្រកួតប្រជែង​នឹង​ត្រូវ​វិនិច្ឆយ​តាម​រយៈ​ការ​រៀប ឬ​ដំឡើង​រ៉ូ​បូត ដោយ​ស្ថិត​ក្រោម​ពេល​វេលា​កំណត់ និង​ដើម្បី​ប្រកួត​ដណ្ដើម​សិទ្ធិ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​អន្តរជាតិ​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​ខែវិច្ឆិកា ខាង​មុខ​នេះ​។​

​សិស្សានុសិស្ស​ចំនួន​១៥​ក្រុម មក​ពីសា​លា​ចំនួន​៥ បាន​ចូលរួម​ការ​ប្រកួតប្រជែង​នេះ លើ​​វិញ្ញាសារ​ចំនួន​ពីរ​ដែល​ចែក​ចេញ​ជា​វិញ្ញាសារ​សម្រាប់​កុមារ​អាយុ​ពី​១៣ ដល់​១៥​ឆ្នាំ និង​យុវជន​អាយុ​ពី​១៥ ដល់​១៩​។ ក្រុម​ប្រកួត​នីមួយ​ៗ​មាន​សមាជិក​ចំនួន​ពីរ ឬ​បី​នាក់ ដែល​ត្រៀមខ្លួន​ប្រកួត​ក្រោម​ការ​ណែនាំ​របស់​គ្រូដឹកនាំ​។​

​ជ័យ​លា​ភី​លេខ​១ លើ​វិញ្ញាសារ​សម្រាប់​កុមារ បាន​ទៅ​លើ​ក្រុម LLA 1 និង​លេខ​២ បាន​ទៅ​​ក្រុម LLA 2 ដែល​មក​ពីសា​លា Liger Leadership Academy​។ រីឯ​ចំណាត់ថ្នាក់​លេខ​​៣ បាន​ទៅ​ក្រុម Rechnology មក​ពីសា​លា​អង្គការ Cambodian Children’s Fund។​

​ដោយឡែក លើ​វិញ្ញាសារ​សម្រាប់​យុវជន ជ័យ​លា​ភី​លេខ​១ បាន​ទៅ​ក្រុម ZIS 1 និង​លេខ​៣ បាន​ទៅ​ក្រុម ZIS 2 ដែល​មក​ពីសា​លា​អន្តរជាតិ​ហ្សា​ម៉ា​ន់​។ ចំណែកឯ​ចំណាត់ថ្នាក់​លេខ​​២ ​បាន​ទៅ​ក្រុម TDM ដែល​មក​ពីសា​លា​អង្គការ Cambodia Children’s Fund​។​

​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នៅ​វគ្គ​ប្រកួត​ជា​ច្រើន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង យើង​​បាន​ឯកភាព​ថា ព្រឹត្តិការណ៍​នេះ​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ប្លែក​ដល់​ប្អូន​ៗ​សិស្សានុ​សិស្ស​ដែល​មាន​វត្តមាន​ចូលរួម​។​

​នៅ​មុន​ការ​ប្រកួត លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​គាំទ្រ​ការ​ប្រកួត​ប្រជែង​នេះ​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ទទួលស្គាល់​ថា លោក​ពុំ​មានការ​ស្ទាក់ស្ទើរ​អ្វី​ឡើយ​ចំពោះ​ការ​ចូលរួម​សហការ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ដែល​កម្មវិធី​ដ៏​គួរ​ឱ្យ​ទន្ទឹងរង់ចាំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ប្រការ​មួយ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ជឿជាក់​ថា ការ​ជួយ​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ជាមួយនឹង​បច្ចេកវិទ្យា​រ៉ូ​បូត​នឹង​ពង្រីក​ភាព​ច្នៃប្រឌិត និង​ជំនាញ​​ដោះស្រាយ​បញ្ហា តាម​រយៈ​ចំណេះ​ជំនាញ​ដ៏​ឆ្លាត​វៃ​របស់​ពួក​គាត់​»។​

​ដោយ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​បាន​ក្លាយជា​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​មួយ​យ៉ាង​ពិតប្រាកដ​សម្រាប់​យុវជន​ដែល​មាន​ចំណង់​ចំណូលចិត្ត​ចំពោះ​ការ​ពឹងផ្អែក​ដ៏​ឆាប់រហ័ស​លើ​បច្ចេកវិទ្យា ដែល​ពិភព​លោក​​កំពុង​ធ្វើ​ជា​សាក្សី​។ ជុំ​ប្រកួត​នានា​នៅ​ក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​បណ្ដា​​ប្រទេស​ជាង​៦០ ចាប់ពី​ការ​ចាប់ផ្ដើម​ការ​ប្រកួត រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​មាន​វត្តមាន​ប្រកួតប្រជែង​របស់​សិស្សានុសិស្ស​វៃឆ្លាត និង​មានការ​ប្ដេជ្ញា​ចិត្ត​បំផុត​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ