ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​សុំ​មិន​ឲ្យ​ទេ បែរជា​មាន​ឈ្មួញ​មក​ឈូស​ឆាយ​យក​អស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ពាន់​ហិ​កតា សង្ស័យ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​មាន​អំណាច​លួចលាក់​ឃុបឃិត​គ្នា​រំលោភ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ខណៈ​ដែល​ដី​ព្រៃរបស់​រដ្ឋ​គ្រប់គ្រង​ដោយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ចំនួន​០៣​គ្រឿង​ឈូស​ឆាយ​ទន្ទ្រាន​យក​រាល់​យប់​ថ្ងៃ គ្មាន​សំរាក​សោះ​នោះ លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​ក្នុងស្រុក​ឱ​រ៉ា​ល់​ខណៈ​ដែល​ប្រជាពលរដ្ឋ​ឃើញ​ដី​ទំនេរ​ធ្វើការ​ស្នើរ​សុំ​រាប់​ឆ្នាំ​ហើយ…

ខេត្តកំពង់ស្ពឺ ៖ ដី​ព្រៃរបស់​រដ្ឋ​រាប់រយ​ពាន់​ហិ​កតា សង្ស័យ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​មាន​អំណាច​លួចលាក់​ឃុបឃិត​គ្នា​រំលោភ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ខណៈ​ដែល​ដី​ព្រៃរបស់​រដ្ឋ​គ្រប់គ្រង​ដោយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ចំនួន​០៣​គ្រឿង​ឈូស​ឆាយ​ទន្ទ្រាន​យក​រាល់​យប់​ថ្ងៃ គ្មាន​សំរាក​សោះ​នោះ លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​ក្នុងស្រុក​ឱ​រ៉ា​ល់​ខណៈ​ដែល​ប្រជាពលរដ្ឋ​ឃើញ​ដី​ទំនេរ​ធ្វើការ​ស្នើរ​សុំ​រាប់​ឆ្នាំ​ហើយ មិន​ព្រម​ប្រគល់​ឲ្យ​បែរជា​យក​ដី​នោះ​លក់​ទៅ​ឲ្យ​ឈ្មួញ​ទៅ​វិញ ។

បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ចំនួន​១២៥​គ្រួសារ (​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​) ខ្លាច​អំណាច​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​រស់នៅ​ក្នុងភូមិ​ដូង ឃុំ​តា​សាល និង​ភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ដី​ព្រៃរបស់​រដ្ឋ​ដែល​សង្ស័យ​អាជ្ញាធរ មូលដ្ឋាន​ស្រុក​ឃុបឃិត​គ្នា​លួច​លក់​ស្ងាត់​ៗ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣ អាជ្ញាធរ​មូលដ្ឋាន​ស្រុក ខេត្ត និង​បរិស្ថាន បាន​ធ្វើការ​ដកហូត​ដី​ចំនួន​២០០០​ហិ​កតា​ពី​ក្រុមហ៊ុន (​លី​លាន​ជា​) ដែល​បាន​ធ្វើការ​វិនិយោគ ហើយ​មិន​ដំណើរការ​នោះ​ក៏​ក្ស័យធន​ទៅ ។ ទើប​ឃើញ​ដូច​នោះ​ប្រជាពលរដ្ឋ​ឃើញ​ដី​ទំនេរ​ក៏​បាន​នាំ​គ្នា​ធ្វើ​សំណើរ​តាម​រយៈ​ភូមិ​-​ឃុំ​ដែល​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ដោយ​ធ្វើការ​ស្នើរ​សុំ​ត្រឹម​៧០​ហិ​កតា​ប៉ុណ្ណោះ​១២៥​គ្រួសារ គ្រាន់​បាន​ម្នាក់​ៗ​ក្បាលដី​៣០​ម៉ែត្រ បណ្តោយ​១០០​ទៅ​១២០​ម៉ែត្រ បណ្តោយ (៣០​អា ក្នុង​១​គ្រួសារ​ប៉ុណ្ណោះ​គ្រាន់​បាន​ប្រកប​របរ​)​ធ្វើស្រែ ឬ​ដាំ​ដំណាំ​ផ្សេង​ៗ​គ្រាន់​ចិញ្ចឹមជីវិត ។

ស្រាប់តែ​អូស​បន្លាយ​យូរ​ទៅ​ៗ​ដី​ចំនួន​២០០០​ហិច​តា​នោះ​អាជ្ញាធរ​ខេត្ត​បាន​កាត់​ដី​ចំនួន​៥០០​ហិ​កតា​ទៅ​ឲ្យ​យោធា (៩១១) គ្រាន់​ធ្វើ​ជា​បន្ទាយ និង​កន្លែង​ស្នាក់​នៅ ហើយ​នៅ​សល់​១៥០០​ហិ​កតា​ទៀត​នៅ​ទំនេរ​ទើប​ពួក​គាត់​ធ្វើការ​ស្នើរ​សុំ ប៉ុន្តែ​ស្រាប់តែ​ថ្មី​នេះ​ពួក​គាត់​បានឃើញ​មាន​គ្រឿងចក្រ​ចំនួន​០៣​គ្រឿង ដែល​គេ​ដឹង​ថា ជា​របស់​លោក ប៊ុ​ន វិចិត្រ អភិបាលរង​ស្រុក​ឱ​រ៉ា​ល់​មក​ធ្វើការ​ឈួ​ស​ឆាយ​រំលោភ​ទន្ទ្រាន​យក​ដី​រាប់រយ​ហិ​កតា​ខាងលើ ដោយ​គេ​អះអាង​ថា (​ម្ចាស់​ដី​ឈ្មោះ ឆេ​ង ឡុ​ង និង​ប្រពន្ធ​ឈ្មោះ ចែ ហៀ​ង​) បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ទើប​ហ៊ាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយដី​របស់​ពួក​គេ​ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ ស្រុក​រួចរាល់​អស់ហើយ ។

ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា ដី​ខាងលើ​ជា​ដី​ព្រៃរបស់​រដ្ឋ​ក្រោម​ការ​គ្រប់គ្រង​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មន្ទីរ​បរិស្ថាន តើ​ប្រជាពលរដ្ឋ​រូប​ណា​ហ៊ាន​លក់​ដី​នេះ ហើយ​មេ​ភូមិ មេឃុំ អភិបាលស្រុក​ណា​ហ៊ាន​ធ្វើការ​ស៊ី​ញ៉េ​លក់​នោះ ? ពួក​គាត់​បន្ថែម​ថា ដី​រាប់រយ​ពាន់​ហិ​កតា ពួក​គាត់​ស្នើរ​សុំ​ត្រឹមតែ​ដី​បន្តិចបន្តួច​សោះ មុន​ឈ្មួញ​ទៀត​មិន​ប្រគល់​ឲ្យ​ពួក​គាត់ បែរជា​អាជ្ញាធរ​ស៊ី​ញ៉េ​ប្រគល់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​ទៅ​វិញ ? ដូចនេះ​ពួក​គាត់​ចំនួន​១២៥​គ្រួសារ ធ្វើការ​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ចាត់​ជំនាញ​ចុះ​ជួយ​ពិនិត្យ​ផង​ទាន ? ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ