ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដាច់ផ្ងារពេល​ដឹង​មូលហេតុ​ជនជាតិ​ស្បែក​ខ្មៅ​ទាំងនេះ​វាយ​គ្នា​ផ្អើល​ហាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មួយ​សំបុក​ធំ​មាន​គ្នា​ប្រមាណ​ចំនួន​១១​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ចាប់​បញ្ជូន​យក​ទៅ​ប្រគល់​អោយ​នគរបាល​នៃ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​បង្ក​ជា​ហិង្សា​បណ្តាល​ម្នាក់​រង​របួស​ដៃ​នៅ​ក្នុង​ហាង​មួយ​កន្លែង​នៅ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា​រួច​មក​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មួយ​សំបុក​ធំ​មាន​គ្នា​ប្រមាណ​ចំនួន​១១​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ចាប់​បញ្ជូន​យក​ទៅ​ប្រគល់​អោយ​នគរបាល​នៃ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​បង្ក​ជា​ហិង្សា​បណ្តាល​ម្នាក់​រង​របួស​ដៃ​នៅ​ក្នុង​ហាង​មួយ​កន្លែង​នៅ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា​រួច​មក​នោះ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយ៍ដ្ឋាន អូ​ប៊ី​អេ​ហ្សេ ផ្ទះ​លេខ T-៣៤ ផ្លូវ​តូ​ប៉ាស់ (​ក្រោយ​ផ្សារ​សុ​វ​ណ្ណា​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​១១​នាក់​ក្នុង​នោះ​មាន​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ចំនួន​៤ ទៅ​៥​នាក់​ផង​ដែរ នាំ​គ្នា​ចូល​ទៅ​ហូប​អី និង​ជួបជុំ​គ្នា​នៅ​ក្នុង​ហាង​ដែល​មាន​យីហោ «​អូ​ប៊ី​អេ​ហ្សេ​» ខាងលើ ។

លុះ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​មាន​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​ចំនួន​៣​នាក់​ដោយ​ម្ខាង​មាន​គ្នា​ម្នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា និង​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​នៅ​ខាងក្នុង​ហាង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌចំការមន​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​បានឃើញ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មាន​ស្នាម​របួស​ត្រង់​បាតដៃ​ម្ខាង​ហូរ​ឈាម​កក្លាក់​ផង​ដែរ ។

ភ្លាម​នោះ​ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពួក​គេ​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា «​ពួក​គេ​ឈ្លោះ​គ្នា ដោយសារ​តែ​ការ​និយាយដើម​គ្នា​» ទើប​បង្ក​ជា​ជម្លោះ និង​ប្រើ​កាំបិត​វាយតប់​គ្នា​បង្ក​ជា​របួស​ស្នាម​បែប​នេះ ។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​១១​នាក់​ដែល​សុទ្ធតែ​មាន​ប្រពន្ធ​ខ្មែរ និង​មានកូន​តូចតាច​ផង​ដែរ​នោះ​យក​មក​ធ្វើការ​សាកសួរ​មិនឃើញ​មាន​ឯកសារ​អ្វី​គ្រប់គ្រាន់​ក្នុង​ការ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​នោះ ទើប​សម្រេច​បញ្ជូន​ពួក​គេ​បន្ត​ទៅ​ប្រគល់​ឱ្យ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ