ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​លើ​ស្ពាន​ព្រែក​ក្តាម​យ៉ាង​ពេញទំហឹង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​អ្នក​បើក​ម៉ូតូ​បើក​វ៉ា​ជែង​នៅ​លើ​ស្ពាន​ក្នុង​ស្ថាន ភាព​ងងឹត ជ្រុល​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្តាល​អោយ​រង​របួសធ្ងន់ ស្រាល​ពី​នាក់ នៅ​និង​កន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៦​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​អ្នក​បើក​ម៉ូតូ​បើក​វ៉ា​ជែង​នៅ​លើ​ស្ពាន​ក្នុង​ស្ថាន
ភាព​ងងឹត ជ្រុល​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្តាល​អោយ​រង​របួសធ្ងន់ ស្រាល​ពី​នាក់ នៅ​និង​កន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៦​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ (​ស្ពាន​ព្រែក​ក្តាម​) ស្រុក​ពញ្ញា​ឮ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ឆែម ទិ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ចំការ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ចំណែក​អ្នក​រួម​ដំណើរ​មានឈ្មោះ ផា​ន រ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

សាក្សី​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​ហេតុ​ខាងលើ​មាន គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១W-៨៩២៦ បើកបរ​លើ​ស្ពាន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើត​ខាងលើ​បាន​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន​គេច​មិន​ផុត​ក៏​បុក​ពីក្រោយ​គោ​យន្ត​ដែល​បើកបរ​ស្រប​ទិស​គ្នា​ចំ​ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​ដួល​អូស​មក​បុក​នឹង​ខឿន​ស្ពាន​(​សម្រាប់​អ្នក​ថ្មើរជើង​) រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ រួច​នាំ​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។ ករណី​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​វ៉ា​ជែង​លើ​ស្ពាន​ខ្វះ​ការ​ប្រុង​ប្រ​​យ​័ត្ន៕   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ