ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជន​រង​គ្រោះ​ព្រម​ទទួល​៧០០​ដុល្លារ​​ថ្នូរ​ដក​បណ្ដឹង​…​តែ​លោក​ឧកញ៉ា​ឡុ​ង ហួរ អត់​ទាន់​រួចខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក​ឧកញ៉ា ឡុ​ង ហួរ ជា​ថៅកែ​ក្រុមហ៊ុន​ប្រេង LHR ក្រោយ​ប្រើ​អំណាច​យក​ដង​អំបោស​វាយ​ក្បាល​សន្តិសុខ​ឯកជន​ម្នាក់​របួស​ដេរ​អស់​៥​ថ្នេរ​នោះ ត្រូវ​ឧកញ៉ា​នៅ​មិន​សុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក​ឧកញ៉ា ឡុ​ង ហួរ ជា​ថៅកែ​ក្រុមហ៊ុន​ប្រេង LHR ក្រោយ​ប្រើ​អំណាច​យក​ដង​អំបោស​វាយ​ក្បាល​សន្តិសុខ​ឯកជន​ម្នាក់​របួស​ដេរ​អស់​៥​ថ្នេរ​នោះ ត្រូវ​ឧកញ៉ា​នៅ​មិន​សុខ បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​បុរស​រង​គ្រោះ ដោយ​បាន​អង្វរ​.​ក សុំ​ខាង​ជន​រង​គ្រោះ​ដក​ពាក្យបណ្ដឹង និង​ព្រម​សង​ថ្លៃ​របួស​ទៀត​ផង ។

ថ្វី​ដ្បិតតែ​ខាង​ជន​រង​គ្រោះ​យល់ព្រម​ទទួលយក​សំណង​នូវ​ប្រាក់​បន្តិចបន្តួច​ខាងលើ និង​ព្រម​ដក​ពាក្យបណ្ដឹង​វិញ​ក្ដី ប៉ុន្តែ​បើ​តាម​ច្បាប់​មិន​អាច​បញ្ចប់​ត្រឹមនេះ​បាន​ឡើយ គឺ​នៅ​ជាប់​បណ្ដឹងអាជ្ញា​នៅឡើយ ហើយ​នគរ​បាល បាន​បញ្ជូន​សំណុំរឿង​មួយ​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។

ប្រភព​បន្ត​ថា ក្រោយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​អន្តរាគមន៍ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ កញ្ញា លោក​ឧកញ៉ា​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ ដើម្បី​សុំ​ឲ្យ​ជន​រង​គ្រោះ​ដក​ពាក្យបណ្ដឹង​ចេញ​វិញ​ឈប់​​ប្ដឹងប្តល់​ជា​ថ្នូរ​និង​ប្រាក់​ចំនួន​៧០០​ដុល្លារ ដោយ​នឹក​ស្មានថា ចប់​រឿង​ត្រឹមនោះ ។ ចំណែក​ជន​រង​គ្រោះ​ក៏​យល់ព្រម​ទទួលយក និង​ដក​ពាក្យបណ្ដឹង​រួច​ហើយ​ដែរ ហើយ​នេះ​គឺជា​សិទ្ធិ​របស់​គាត់​។

ប៉ុន្តែ​តាម​ច្បាប់​មិន​អាច​បញ្ចប់រឿង ត្រឹម​ការ​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​បែប​នេះ​ឡើយ ថ្វី​ដ្បិតតែ​ជន​រង​គ្រោះ​ព្រម​ទទួលយក​សំណង និង​ដក​បណ្ដឹង​មែន តែ​ឧកញ៉ា ឡុ​ង ហួរ នៅ​មិន​ទាន់​រួចខ្លួន​នៅឡើយ​ទេ គឺ​នៅ​ជាប់​បណ្ដឹងអាជ្ញា​មួយទៀត ហើយ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ហើយ ។

គួររំលឹកថា ៖ ពិតឬ​លោកឧកញ៉ា​​ ឡុ​ង ហ៊ួ​រ? ខឹង​យាមដេកវាយក្បាល៣ដងអំបោស

អត្ថបទសរសេរ ដោយ