ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ខឹង​ប្រពន្ធ​ដើរ​ផឹក​ផ្ទះ​គេ មិន​នៅផ្ទះ​ទាញ​ពូថៅ និង​ប៉័ងតោ​…​ដល់​កន្លែង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លោក សាយ ស​ម្ជ​ស្ស​សេរី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​ប្តី​ខឹង​ប្រពន្ធ​ដើរ​ផឹក​ផ្ទះ​គេ​មិន​នៅផ្ទះ​ទាញ​ពូថៅ និង​ប៉័ងតោ…

ខេត្តកណ្ដាល ៖ លោក សាយ ស​ម្ជ​ស្ស​សេរី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​ប្តី​ខឹង​ប្រពន្ធ​ដើរ​ផឹក​ផ្ទះ​គេ​មិន​នៅផ្ទះ​ទាញ​ពូថៅ និង​ប៉័ងតោ តាម​រករឿង​គំរាម​កាប់​ក្បាល​ដល់​កន្លែង​ផឹក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា​នេះ ។

បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ​០២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១.០០០.០០០​មួយ​លាន​រៀល ទៅ​៤.០០០.០០០​បួន​លាន​រៀល ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ខុ​ម ថា​ច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ឯ​ជន​រង​គ្រោះ​ឈ្មោះ ប៉ាត មុំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ (​ជា​ប្រពន្ធ​) ។ វត្ថុ​តាង​ចាប់​យក​ទី​១- កាំបិត​បុ័ង​ចំនួន​០១​ដើម​ធ្វើ​ពី​ឈើ ផ្លែ​ធ្វើ​ពី​ដែក​ពណ៌​ខ្មៅ មាន​ប្រវែង ០,២០​ម៉ែត្រ ។ ២- ពូថៅ​ចំនួន​០១​ផ្លែ ធ្វើ​ពី​ដែក​ពណ៌​ខ្មៅ ដង​ធ្វើ​ពី​ឈើ​មាន​ប្រវែង​០,៣២​ម៉ែត្រ ។

បើ​តាម​សេចក្ដីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ខុ​ម ថា​ច តែងតែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ធ្លាប់​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្លុង ចំនួន​០៣​លើក​រួច​មក​ហើយ ។ លុះដល់​ថ្ងៃ​ទី​២៤ កញ្ញា ២០១៨ វេលា​ម៉ោង​១៨​និង​៣០​នាទី ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ប៉ាត មុំ បាន​ដើរទៅ​លេង​ផ្ទះ​ប្អូន​ឈ្មោះ ប៉ាត យ៉​ន ដែល​មានផ្ទះ​នៅ​ជាប់​គ្នា ហើយ​បាន​ផឹកស្រា​ជួបជុំ​ជាមួយ​បងប្អូន ។ ដល់​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ដដែល ដោយ​មេឃ​ភ្លៀង​ខ្លាំង​ជនសង្ស័យ​មក​ដល់​ផ្ទះ​វិញ ហើយ​ឃើញ​កន្ទេល មុង ភួយ ទទឹកភ្លៀង​អស់ ភ្លាម​នោះ​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​ឈ្មោះ ប៉ាត យ៉​ន ដោយ​មាន​កាន់​កាំបិត​បុ័ងតោ​ទៅ​ជាមួយ ។ ពេល​ទៅ​ដល់​បាន​និយាយ​ថា ង៉ែ​ង​កុំ​ចូល​ផ្ទះ​ប្រយ័ត្ន​ក្បាល​នឹង​កាំបិត​បុ័ងតោ កន្ទេល មុង ភួយ ទទឹក​អស់​បាន​អី​ដេក ។

បន្ទាប់​មក​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​វិញ​បាន​បន្តិច ជនសង្ស័យ​ដើរទៅ​ផ្ទះ​ឈ្មោះ ប៉ាត យ៉​ន ម្តងទៀត ដោយ​សៀត​ពូថៅ​នឹង​ចង្កេះ​ដើរទៅ​រក​ជន​រង​គ្រោះ ។ ឃើញ​ដូច​នោះ​ឈ្មោះ ប៉ាត យ៉​ន បាន​និយាយ​ថា បើ​ចង់​កាប់​ចាក់​គ្នា​ទៅ​កាប់​នៅផ្ទះ​អ្នកឯង​ទៅ ស្រាប់តែ​ជនសង្ស័យ​ច្រាន​ឈ្មោះ ប៉ាត យ៉​ន និង​ដក​ពូថៅ​ចេញពី​ចង្កេះ​ភ្លាម​នោះ​ឈ្មោះ ប៉ាក ប៉ាត និង​ឪពុក​ជន​រង​គ្រោះ និង​អ្នក​ជិត​នោះ​បានរ​ត់ទៅ​ឃាត់​បែក​ចេញពី​គ្នា ។

មក​ដល់​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨ វេលា​ម៉ោង​៨​និង​០០​នាទី ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្លុង​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ