ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកផ្សារ​ទូក​​មាស​ស្គាល់លោកវេជ្ជបណ្ឌិត​​ត្រូវភ្លើង​ឆេះ​​នេះ​ច្បាស់​​ណាស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖  រថយន្ត​ឡិច​ស៊ី​ស​RX៣៣០ របស់​លោក​វេជ្ជបណ្ឌិត ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​បាន​រថយន្ត​ក្រ​ឡុ​ង​សុ​ី​ម៉​ង់​ត៍ ​បុក​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ម្ខាង និង​ធ្វើ​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​២១​ថ្ងៃ​ទី​២២ ខែកញ្ញា…

ខេត្តកំពត ៖  រថយន្ត​ឡិច​ស៊ី​ស​RX៣៣០ របស់​លោក​វេជ្ជបណ្ឌិត ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​បាន​រថយន្ត​ក្រ​ឡុ​ង​សុ​ី​ម៉​ង់​ត៍ ​បុក​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ម្ខាង និង​ធ្វើ​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​២១​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។

អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា រថយន្ត​ឡិច​ស៊ី​ស​RX៣៣០​នេះ​ ជិះ​តែ​លោក​វេជ្ជបណ្ឌិត​ម្នាក់ឯង​ទេ គឺ​ត្រឡប់​មក​ពី​ចូលរួម​ខួបកំណើត​ក្រុម​សាច់ញាតិ​ នៅ​ស្រុក​អង្គរ​ជ័យ ។ បន្ទាប់​ពី​ចូលរួម​កម្មវិធី​ចប់ លោក​វេជ្ជបណ្ឌិត​រូប​នោះ ​បាន​​បើករថយន្ត​តែ​ម្នាក់ឯង​​ត្រឡប់​មក​ផ្ទះ​​នៅ​ផ្សារ​ទូក​មាស​វិញ តែជា​អកុ​សល​ រថយន្ត​របស់​លោក​ត្រូវ​បាន​រថយន្ត​ក្រឡុក​សុ​ី​ម៉​ង់​ត៍ ​បើក​មក​ពី​ត្បូង​ទៅ​ជើង បុក​បណ្ដាល​ឲ្យ​ដាច់​កង់​មុខ​ខាងឆ្វេង និង​ឆាបឆេះ​​ទាំង​លោក​វេជ្ជបណ្ឌិត​ ដែល​ជា​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត ។

ភ្លាម​ៗ​ លោក​វេជ្ជបណ្ឌិត​​ត្រូវ​បាន​អ្នក​ភូមិ​ជា​ច្រើន​នាក់ ​ស្ទុះ​មក​ជួយ​ដោយ​វាយ​ទម្លុះ​កញ្ជក់​រថយន្ត​ យក​មនុស្ស​ចេញ​ផុត​ពី​សេចក្តីស្លាប់ ។ ទោះជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​បាន​រង​របួស​រលាក​ខ្លួនប្រាណ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ ចំណែក​រថយន្ត​របស់​លោក​វេជ្ជបណ្ឌិត ​ត្រូវ​ឆេះ​សល់​តែ​ដែក​ទៅ​ហើយ ។

លោក ទូច ច​ន្ធូ អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​អង្គរ​ជ័យ​និយាយ​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ ដែល​បង្ក​គ្រោះ​អកុសល​ត្រូវ​ចាប់​បាន​ហើយ ។ លោក​វេជ្ជបណ្ឌិត ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​គេ​ស្គាល់​ច្បាស់​ថា ជា​ម្ចាស់​គ្លីនិក​យីហោ​​«សុខ សាន្ត»នៅ​ផ្សារ​ទូក​មាស ។ តាម​ប្រជាពលរដ្ឋ​ថា ពួក​គាត់​មាន​ជំនឿ​លើ​​ការ​ព្យាបាល​ជំងឺរបស់​លោក​វេជ្ជបណ្ឌិត​រូប​នេះ ហើយ​ព័ត៌មាន​ពី​ការ​រង​គ្រោះ​នេះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​រន្ធត់​ចិត្តជា​ពន់ពេក ៕

អត្ថបទសរសេរ ដោយ