ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឱ្យ Apple ស្ល​ឈាម​មិន​ស្ទើរ

5 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បាន​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ច្នៃប្រឌិត​មួយ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​ចែក Power Bank មិនគិតថ្លៃ​ដល់​អតិថិជន​ដែល​បាន​រង់ចាំ​ដាច់​យប់​សម្រាប់​ការ​ចេញ​លក់ iPhone XS និង…

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បាន​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ច្នៃប្រឌិត​មួយ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​ចែក Power Bank មិនគិតថ្លៃ​ដល់​អតិថិជន​ដែល​បាន​រង់ចាំ​ដាច់​យប់​សម្រាប់​ការ​ចេញ​លក់ iPhone XS និង XS Max ដំបូង​នៅ​ហាង Apple Store មួយ​ក្នុង​ប្រទេស​សិង្ហ​បុរី ។

បុគ្គលិក​ពាក់​ឯកសណ្ឋាន Huawei ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​តាម​ជួរ​មនុស្ស​រង់ចាំ​ដ៏​វែង​នៅ​ក្រៅ​ហាង Apple Store កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​កន្លង​មក និង​ចែក​ផលិតផល​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​កំពុង​រង់ចាំ​ទាំងនោះ ។

យោង​តាម​គេហទំព័រ Mothership.sg បាន​ឲ្យ​ដឹង​ថា បុគ្គលិក Huawei បាន​ដើរ​ចែក Power Bank ដែល​មាន​កម្លាំង​ថាមពល​ 10.000 mAh ប្រមាណ​២០០​គ្រឿង ដែល​មាន​តម្លៃ​លក់រាយ​ប្រមាណ​៦០​ដុល្លារ​ក្នុង​១​គ្រឿង​។

លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​បាន​ដើរ​ចែក​ទឹក​ផ្លែ​ឈើ​មិន​គិតថ្លៃ​នៅ​កម្មវិធី​លក់ iPhone ថ្មី​នៅ​ឯ​ទីក្រុង​ឡុ​ង​ដ៍​ទៀត​ផង ។ បុគ្គលិក Huawei បាន​ចត​រថយន្ត​របស់​ពួក​គេ និង​ផ្តល់​ជា​កន្លែង​បញ្ចូល​ថ្ម​ទូរស័ព្ទ និង​ទឹក​ផ្លែ​ឈើ​កំប៉ុង​ដល់​អ្នក​កំពុង​រង​ចាំ​ជាដើម ។

យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា កាលពី​ខែកក្កដា​កន្លង​មក ក្រុមហ៊ុន ​Huawei បាន​យកឈ្នះ Apple ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដែល​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​លេខ​ពីរ បន្ទាប់​ពី Samsung ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ