iPhoneថ្មីៗរបស់Appleបានចេញលក់ហើយក្នុងតម្លៃខ្ពស់ជាងគេក្នុងប្រវតិ្តសាស្ត្រ ។ ទោះបីយ៉ាងណា វាមិនគួរឲ្យភ្ញាក់ផ្អើលឡើយក្នុងការធ្វើដូច្នេះ ខណៈដែលក្រុមហ៊ុនមើលឃើញការលូតលាស់នៃការលក់ចាប់ផ្ដើមអន់ថយ ។
តម្លៃលក់ជាមធ្យមសម្រាប់ iPhone នាំមុខរបស់ក្រុមហ៊ុនបានកើនឡើង១៥%កាលពី៩ខែដំបូងនាឆ្នាំហិរញ្ញវត្ថុនេះ បើទោះជាចំនួនលក់មើលឃើញការអន់ថយពីមួយឆ្នាំទៅមួយឆ្នាំពិតមែនក្តី ។
ប៉ុន្តែការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុនCupertino នៅឥណ្ឌាដែលជាទីផ្សារស្មាតហ្វូនធំជាងគេលេខពីរលើពិភពលោក បន្ទាប់ពីប្រទេសចិន ។
iPhone X គឺជាផលិតផលដ៏ថ្លៃមួយក្នុងប្រទេសឥណ្ឌាដែលត្រូវបានលក់ក្នុងតម្លៃប្រមាណ១.៤០០ដុល្លារកាលពីឆ្នាំមុន ។ ជាលទ្ធផល Apple មិនមានជំហររឹងមាំក្នុងទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់របស់ប្រទេសឥណ្ឌាទេ ។
យោងតាមក្រុមហ៊ុន Counterpoint Research បានឲ្យដឹងថា កាលពីត្រីមាសទី២ ការគ្រប់គ្រងទីផ្សារឥណ្ឌារបស់Apple បានធ្លាក់ចុះពី ២៩,៦%នៅឆ្នាំមុនមកស្មើតែ១៣,៦%ប៉ុណ្ណោះ។ បើធៀបនឹងឆ្នាំមុន ចំនួនលក់iPhone ក៏បានធ្លាក់ចុះ៤០%ផងដែរក្នុងប្រទេសឥណ្ឌាកាលពី៦ខែដំបូងនាឆ្នាំនេះ ។
Samsung មានភាពម៉ឺងម៉ាត់ណាស់ចំពោះទីផ្សារឥណ្ឌា ដែលបង្កឲ្យក្រុមហ៊ុននេះបើកដំណើរការរោងចក្រផលិតស្មាតហ្វូនធំជាងគេលើពិភពលោកក្នុងប្រទេសឥណ្ឌា ។ ការសម្រេចចិត្តនេះជួយកាត់បន្ថយការចំណាយផ្សេងៗពីការនាំចូល ។
ប្រសិនបើ Apple សាងសង់រោងចក្រផលិតឲ្យម៉ឺងម៉ាត់ក្នុងប្រទេសឥណ្ឌានោះ iPhoneថ្មីៗនឹងមិនមានតម្លៃខ្ពស់ពេកទេក្នុងប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុននេះបែរជាចាប់ផ្តើមផលិត iPhone 6S ក្នុងប្រទេសឥណ្ឌាទៅវិញ និងលក់ក្នុងតម្លៃ៤១៤ដុល្លារ ៕
ចែករំលែកព័តមាននេះ