ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់ណាស់…ផ្លូវ​ចឹងឡាន​​បោលឆក់ជីវិត​​បាន​​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន «​ទ្រី ស៊ូ​ម៉ី » ន​ទត​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​ខ្វែង​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន «​ទ្រី ស៊ូ​ម៉ី » ន​ទត​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​ខ្វែង​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត របួសស្រាល កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​បេតុង ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនរ​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃុ​យ ខា​វី អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ និង​​បុរស​ម្នាក់​ទៀត​របួសស្រាល ឈ្មោះ វ៉​ន វាសនា អាយុ​៣២​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដូច​គ្នា ទាំង​២​នាក់​ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1T-2124 និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ជាមួយ​គ្នា ។ ដោយឡែក ខាង​រថយន្ត​បែន ម៉ាក​HYUNDAI ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-1611 (​ជា​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ទ្រី ស៊ូ​ម៉ី​) ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុងទិស​​ដៅ​ពី​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ។ លុះ​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង ស្រាប់តែ​មាន​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​នេះ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នក​ឌុ​ប​ស្លាប់​ភ្លាម​ៗ និង​អ្នក​ជិះ​ខាងក្រោយ​រង​របួសស្រាល ។

បន្ទាប់​មក ខាង​រថយន្ត​បង្ក​បាន​បើក​គេច​ចូល​ការដ្ឋាន​រណ្ដៅ​បាត់​ស្រមោល ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរ​បាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​បាន​ប្រគល់​ករណី​មួយ​នេះ​ទៅ​ឲ្យ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បើករថយន្ត​បង្ក​នេះ ។

អត្ថបទសរសេរ ដោយ