ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​ចិត្តសាស្ត្រ​ជំរុញ​ការ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​ពង្រីក​សមត្ថភាព​ដល់​កងកម្លាំង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ភ្នាក់ងារ​នាវាចរ (​កាំសាប​) ដៃគូរ​សម្ព័ន្ធមេត្រីភាព​ជាមួយ​កង​ព្រំដែន​លេខ​៥០២ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​លោក​បណ្ឌិត រស់…

ខេត្តបាត់ដំបង ៖ ភ្នាក់ងារ​នាវាចរ (​កាំសាប​) ដៃគូរ​សម្ព័ន្ធមេត្រីភាព​ជាមួយ​កង​ព្រំដែន​លេខ​៥០២ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​លោក​បណ្ឌិត រស់ វ​ណ្ណា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​អគ្គនាយក​ភ្នាក់ងារ​កម្ពុជា​នាវាចរ​(​កាំសាប​)​នឹង តំណាង​ផ្សារ​ទំនើប​សូ​រិ​យា​រួម​នឹង​សហការី​អមដំណើរ​ជា​ច្រើន​រូប ។

ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​បំពេញភារកិច្ច​ការពារ នៅ​តាម​ប៉ុស្តិ៍​ជួរ​មុខ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​អង្គភាព កងការពារ​ព្រំដែន​គោក​លេខ​៥០២ ចំណុះ​យោធភូមិ​ភាគ​ទី​៥ ដែល​ស្ថិត​ក្នុងភូមិ​ក​ញ្ជាំ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​លោក​ឧត្តមសេនីយ៍ត្រី​ប្រង់ សុធី មេបញ្ជាការ​រង​តំបន់​៣​សំឡូត អស់លោក​មេបញ្ជាការ​មេបញ្ជាការ​រង កង​ព្រំដែន​លេខ​៥០២ អា​ជា្ញ​ធរ​មូលដ្ឋាន​ឃុំ មន្ត្រី​នគរបាល កងរាជអាវុធហត្ថ​នឹង​នាយទាហាន​ជា​ច្រើន​រូប ។

លោក​វរសេនីយ៍ឯក ហុ​ក ប៊ុ​ន​ហ៊​ត មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៥០២ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ​សម្ព័ន្ធមេត្រីភាព​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​កងទ័ព​ក្នុង អង្គភាព កង​ព្រំដែន​គោក​លេខ​៥០២ នា​រដូវ​កាល​បុណ្យកាន់បិណ្ឌ​នឹង​ដាក់​បិណ្ឌ​ដែល​ជា​ប្រពៃណី​ជាតិខ្មែរ​នឹង​ខិតចូល​មក​ដល់​នា​ពេល​ខាង​មុខ ។ ព្រមទាំង​បាន​បញ្ជាក់​ពី​ស្ថានភាព ភូមិសាស្ត្រ​ជីវភាព​រស់នូវ​របស់​កងទ័ព​នឹង​ភាព​រីក​ចម្រើន​នា​ពេល​កន្លង​មក​ក៏​ដូច​ជា បច្ចុប្បន្ន របស់​កងការពារ​ព្រំដែន​គោក​លេខ​៥០២ នឹង​ការ​យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ពជើងគោក យោធភូមិ​ភាគ​បាន​ប្រគល់​ឲ្យ​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង ការងារ ការពារ​អង្គភាព កង​ព្រំដែន​គោក​លេខ​៥០២ បាន​បង្កើន​ការ​បណ្តុះបណ្តាល​ធនធាន មនុស្ស​តាម​រយៈ​ការ​ហ្វឹកហ្វឺន​រៀនសូត្រ​ស្រប​តាម​ផែនការ​ឆ្នាំ​២០១៨ ។ ក្នុង​នោះ​បាន​ចូល​ជ្រៅ លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ​ជំរុញ​ការ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​ពង្រីក​សមត្ថភាព​យល់​ដឹង​ដល់​កងកម្លាំង​ចូល​ជ្រៅ​លើ​ការងារ​កសាង​អង្គភាព​ប្រព័ន្ធ​ការពារ​ទីតាំង ស្ថិត​ក្នុង​សកម្មភាព​នៃ​ការ​ពង្រឹង​ប្រៀប​ការពារ​ជាតិ​មាតុភូមិ ។

លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​បាន​ថ្លែង​ថា ក្នុង​នាម​កងកម្លាំង​យោធភូមិ​ភាគ​សុំ​ថ្លែងអំណរគុណ​ដល់​ដៃគូ​សម្ព័ន្ធមេត្រីភាព​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​កងកម្លាំង​នៅ​ពេល​មុន​បុណ្យ​ទាន​ប្រពៃណី​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ឲ្យ​កងទ័ព​មានឱកាស​បាន​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ក្រុម​គ្រួសារ និង​ប្រជាជន​យើង​ទាំងមូល​ផង​ដែរ ។

លោក​បណ្ឌិត​រស់ វ​ណ្ណា បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ពី​សំណាក់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ជូន​ចំពោះ កងកម្លាំងប្រដាប់អាវុធ​នឹង​អង្គភាព​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥​ផង​ដែរ ។ លោក​បាន​បន្ត​លើក​ឡើង​ថា កងទ័ព​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​វិន័យ​សណ្តាប់ធ្នាប់​សេចក្តី​ថ្លៃថ្នូរ​នឹង​ក្លាយជា​កម្លាំង​ពិត​របស់​ប្រទេស​ជាតិ​មាតុភូមិ​នឹង​ការពារ​ជាតិ សាសនា ព្រះ​មហា​ក្ស​ត្យ ព្រម​ជាមួយនឹង​ការ​លើក​សរសើរ​ចំពោះ​ក្រុម​គ្រួសារ​កងទ័ព​ដែល​កន្លង​មកនេះ​បាន​លះបង់​ប្តី​កូន​បម្រើ​ក្នុង​ជួរ​កងទ័ព ដើម្បី​បុព្វហេតុ​ជាតិ​នឹង​មាតុភូមិ​ក្នុង​នាម​សម្ព័ន្ធ មេត្រីភាព​ស្ថាប័ន​ក្រសួង​ស៊ី​វិល ជាមួយ​កង​យោធពល​ខេរ​ភូមិន្ទ ។

លោក​បណ្ឌិត រស់ វ​ណ្ណា បាន​បន្ថែម​ថា នេះ​ជា​សណ្តាន​ចិត្តសប្បុរស​ជាមួយ​កងទ័ព​ជួរ​មុខ​នឹង ទឹកចិត្ត​គោរព​ស្រឡាញ់​រវាង​ការងារ​សម្ព័ន្ធមេត្រីភាព​សមរភូមិ​ក្រោយ​ឧបត្ថម្ភ​សមរភូមិ​មុខ ក្នុង ដំណើរ​សួរសុខទុក្ខ​កងទ័ព​នៅ​កង​ព្រំដែន​គោ​គ​លេខ​៥០២ នា​ពេល​នោះ​លោក​បាន​ឧបត្ថម្ភ​សម្ភារ​គ្រឿងសំណង់​មួយ​ចំនួន គ្រឿង​ឧបភោគបរិភោគ​មាន អង្ករ​៣​តោន មី​យើង​១៧០​កេះ​, ត្រីខ​១០​កេះ​, ទឹកត្រី​- ទឹកស៊ីអ៊ីវ ២០០​យួរ​, ប្រហុក , ប្រេងឆា​សាច់​ជ្រូក​, សៀង​,​ស​ង្ក័​សី​, អា​គុយ ,​គោ​យន្ត​ឆ្នៃ ,​ម៉ូតូ​ត្រៃ​, វិទ្យុទាក់ទង ឧបត្ថម្ភ​កងទ័ព​៣០០​នាក់​ក្នុង​ម្នាក់​ៗ៤​ម៉ឺន​រៀល​, ឧបត្ថម្ភ​កម្មវិធី​១​លាន​រៀល , សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០៥​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ