ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​លប​ៗ​ពីក្រោយ​ស្ត្រី​ម្នាក់​ធ្វើ​សកម្មភាព​សម្រេច (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​ប្រជា​ការពារ រួម​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ចុះ​អន្តរាគមន៍​ដេញចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​សម្រេច​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​ប្រជា​ការពារ រួម​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ចុះ​អន្តរាគមន៍​ដេញចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​សម្រេច​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ សាទ ចាន់​ដា​រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ម្នាក់​​​ទៀត​ឈ្មោះ សិន ស៊ី​អិ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​មានមុខរ​បរជា​អ្នក​ក្រ​ឡឹ​កដូចគ្នា និង​មាន​ស្នាក់នៅ​រួម​គ្នា​នៅផ្ទះ​លេខ​២៣៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ព្រមទាំង​មានស្រុក​កំណើត​ភូមិ​បាលី ឃុំ​ជើង​ខ្នារ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់​ឆ្នាំង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ពេជ្រ ចាន់​ណា​រី អាយុ​៣៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ពេល​នោះ​នាង​ជិះ​បណ្តើរ​កាន់​ទូរស័ព្ទ​និយាយ​បណ្តើរ លុះ​ជិត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HC-5723 មក​ពីក្រោយ ហើយ​ក៏​ឆក់​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម៉ាក IPhone 7Plus តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ឆក់​បាន​ហើយ​នោះ ជនសង្ស័យ​ទាំង​២​នាក់​ព្យាយាម​ជិះ​ម៉ូតូ​រត់​គេច តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» រហូត ។ លុះ​​ដេញ​ដល់​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ដោយសារ​ផ្លូវត្រូវ​កកស្ទះ​ជន​សង្ស័យ​ទាំង​២​នាក់ បង្ខំចិត្ត​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ហើយ​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ​កំពុង​ឈរ​ប្រចាំការ​នៅ​ទីនោះ​នាំ​គ្នា​ព័ទ្ធ​ចាប់​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់ ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ និង​បន្ត​នីតិវិធី​ច្បាប់ ។ ចំណែក​ទូរស័ព្ទ​ដៃ​ដែល​ជនសង្ស័យ​ឆក់ នោះ គឺ​ត្រូវ​ប្រគល់​ជូន​ស្ត្រី​ជា​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ