ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ហេតុផល​ទោះជា​ជួប​បញ្ហា​អ្វី​ក៏​មិន​ធ្វើ​អាក្រក់

5 ឆ្នាំ មុន

មនុស្ស​មាន​ហេតុផល​ជា​អ្នកដឹង​ហេតុ​ដឹង​ផល រមែង​សម្លឹង​មើល​ហេតុផល​ដោយ​ជុំវិញ និង​ដោយ​សព្វគ្រប់​។ មិនមែន​ត្រឹមតែ​យល់​ដឹង​នូវ​ហេតុផល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ទោះ​ហេតុផល​របស់​អ្នក​ដទៃ​ក៏​ដោយ ក៏​គេ​ត្រូវ​ដឹង​បាន​តាម​ការ​ពិត​ផង​ដែរ ។ មនុស្ស​មាន​ហេតុ ផល​រមែង​ព្រម​ទទួល​នូវ​ការ​ចាំបាច់​របស់​អ្នក​ដទៃ ដែល​គេ​ត្រូវធ្វើ​ជា​ចាំបាច់…

មនុស្ស​មាន​ហេតុផល​ជា​អ្នកដឹង​ហេតុ​ដឹង​ផល រមែង​សម្លឹង​មើល​ហេតុផល​ដោយ​ជុំវិញ និង​ដោយ​សព្វគ្រប់​។ មិនមែន​ត្រឹមតែ​យល់​ដឹង​នូវ​ហេតុផល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ទោះ​ហេតុផល​របស់​អ្នក​ដទៃ​ក៏​ដោយ ក៏​គេ​ត្រូវ​ដឹង​បាន​តាម​ការ​ពិត​ផង​ដែរ ។ មនុស្ស​មាន​ហេតុ ផល​រមែង​ព្រម​ទទួល​នូវ​ការ​ចាំបាច់​របស់​អ្នក​ដទៃ ដែល​គេ​ត្រូវធ្វើ​ជា​ចាំបាច់ ។

មនុស្ស​ម្នាក់​ៗ​មានការ​ចាំបាច់​ក្នុង​ជីវិត​មិន​ដូច​គ្នា​ទេ ហើយ​ច្រើន​តែ ព្រម​ចុះចាញ់​ចំពោះ​ការ​ចាំបាច់​របស់​ខ្លួនឯង​នោះ​ទៀត​ផង ។ ការ​ចាំបាច់​បាន​ចាប់បង្ខំ​ឱ្យ​មនុស្ស​ត្រូវ​តែ​ធ្វើ​យ៉ាងនេះ ធ្វើ​យ៉ាងនោះ ដើម្បី​ដោះស្រាយ ឬ​កែខៃ​បញ្ហា​រក​ផ្លូវ​ចេញពី​ភាព​ទាល់ច្រក​សិន ។

នៅ​ក្នុង​សេចក្តី​នេះ មនុស្ស​អ្នកមាន​ហេតុផល​រមែង​មិន​អាង​ដល់​ការ​ចាំបាច់ ហើយ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង​នោះ​ឡើយ ព្រោះ​បើ​ចេះ​តែ​អាង​ដល់​ការ​ចាំបាច់ ហើយ​ធ្វើ​នូវ​អំពើអាក្រក់​អ​ញ្ចឹ​ង អ្នក​ណា​ក៏​អាង​បាន​គ្រប់​គ្នា និង​អាច​អាង​ទៅ​គ្រប់​រឿង​ទៀត​ផង ។ ហេតុ​ដូចនេះ​គួរ​អ្នកមាន​ហេតុផល​ព្យាយាម អំណត់ តស៊ូ​រក​វិធី​ដោះស្រាយ​តាម​ផ្លូវ​ល្អ​ដោយ​សុទ្ធចិត្ត ។