ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្លា.ប់​គ្មាន​នរណា​ដឹង ខណៈ​មក​ដេកចាំ​វេន​កាន់បិណ្ឌ​ក្នុង​វត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​មក​ដេកចាំ​វេន​កាន់បិណ្ឌ ជាមួយ​ក្រុម​គ្រួសារ​នៅ​បរិ​វេន​រោង​បាយ​វត្ត បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោង​បាយ​វត្ត នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ស្រុក​ពួក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​១២​យប់​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​មក​ដេកចាំ​វេន​កាន់បិណ្ឌ ជាមួយ​ក្រុម​គ្រួសារ​នៅ​បរិ​វេន​រោង​បាយ​វត្ត បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោង​បាយ​វត្ត នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ស្រុក​ពួក​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​១២​យប់​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​រោង​បាយ វត្ត​ស្វាយ​ដង្គំ​រង្សី ហៅ​វត្ត​ថ្មី ក្នុងភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

ជន​រង​គ្រោះដែល​ស្លាប់​ខាងលើ​ឈ្មោះ ពេជ្រ សន ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​មក​ដេក​ជាមួយ​ក្រុម​គ្រួសារ នៅ​ក្នុង​បរិ​វេន​រោង​បាយ​វត្ត ដើម្បី​ចាំ​វេន​កាន់បិណ្ឌ ខណៈ​ជន​រង​គ្រោះ​ធ្លាប់​មាន​ជម្ងឺ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ក៏​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​ពុំ​មាន​នរណា​ម្នាក់​ដឹង​សោះ ។ បើ​មាន​អ្នកដឹង ហើយ​ជួយ​ធ្វើ​ចលនា ប្រហែលជា​គាត់​មិន​ស្លាប់​ភ្លាម​ៗ​បែប​នេះ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ពេជ្រ សឿ​ត ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ស្ត្រី​​រង​គ្រោះ និង​ឈ្មោះ​ ប៉ែន អ៊ុ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ត្រូវជា​ប្តី​របស់ស្ត្រី​​រង​គ្រោះ​បាន​អះអាង​ថា ស្ត្រី​រង​គ្រោះ​ធ្លាប់​មាន​ជំងឺខ្សោយបេះដូង​រ៉ាំរ៉ៃ តែងតែមាន​អាកា​រៈ​ឈឺ​ណែន​ដើមទ្រូង​ជា​ញឹកញាប់ ហើយ​ការ​ស្លាប់​នេះ​គឺ​ដោយសារ​ជំងឺ​ខ្លួនឯង​ពិតប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា ក្រោយ​ពី​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​ករណី​​ខាងលើ​ភ្លាម កម្លាំង​នគរ
បាល​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ជន​រង​គ្រោះ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ នឹងបទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។

បន្ទាប់ពីពិនិត្យ​រួច​ កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ពួក​បាន​ប្រគល់​សព​ជួន​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ