ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ត្រូវ​ប្រកាន់​យក​ទស្សនៈវិស័យ​ទាំង​៥​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងទ័ព​ត្រូវ​ប្រកាន់​យក​ទស្សនៈវិស័យ​ទាំង​៥ នៅ​ក្នុង​ខ្លួន​ដែល​កំពុង​មាន​សព្វ​ថ្ងៃនេះ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ ដល់​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ថ្លែង​ក្នុង​ពិធី​សំណេះ…

ខេត្តបាត់ដំបង ៖ កងទ័ព​ត្រូវ​ប្រកាន់​យក​ទស្សនៈវិស័យ​ទាំង​៥ នៅ​ក្នុង​ខ្លួន​ដែល​កំពុង​មាន​សព្វ​ថ្ងៃនេះ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ ដល់​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ថ្លែង​ក្នុង​ពិធី​សំណេះ សំ​ណា​ល​រវាង​ប្រតិភូ​ការិយាល័យ​ការពារ​ព្រំដែន កងទ័ពជើងគោក​ដល់​នាយទាហាន នាយទាហានរង គ្រប់​កងការពារ​ព្រំដែន​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុង​ឱកាស​មុន​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដែល​មាន​ដល់​កងការពារ​ព្រំដែន​លេខ​៥០១ ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិសាត់​, លេខ​៥០២ ក្នុង​ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង , លេខ​៥០៤ ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​លេខ​៥០៣ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ទាន សោភ័ណ​វង្ស នាយការិយាល័យ​ការពារ​ព្រំដែន​កងទ័ពជើងគោក​អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៥ , លោក​ឧត្តមសេនីយ៍ត្រី ហែម ថ្លៃថ្លា នាយ​រង​ការិយាល័យ​ព្រំដែន​កងទ័ពជើងគោក ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ត្រី អាន សា​រ៉ា​យ នាយការិយាល័យ​ព្រំដែន​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មន្ត្រី​ព្រំដែន​ជា​ច្រើន​ទៀត​បាន​មក​ចូលរួម ។

លោក​វរសេនីយ៍ឯក ច័ន្ទ ប៊ុ​ន​ឌី មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១ បាន​អាន​របាយការណ៍​អំពី​សភាពការណ៍​ទូទៅ និង​លក្ខណៈ​ភូមិសាស្ត្រ​នៅ​តំបន់​នេះ​ជា​តំបន់​ព្រៃ​ភ្នំ​ដែល​ទើបតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្មី លេខ​៥៥ ចេញពី​ខេត្តពោធិ៍សាត់​ទៅ​មាន​ចម្ងាយ​១៨១​គីឡូម៉ែត្រ​ទៅ​ដល់​ព្រំដែន​ដែល​មាន​ព្រំប្រទល់​ជាមួយ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ និង​ជាប់​ជាមួយ​ខេត្តកោះកុង​ប៉ែក​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ផ្សារ​ភ្ជាប់​វិស័យសេដ្ឋកិច្ច​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​កសិផល​ពី​គ្នា​ទៅ​វិញ​ទៅ​មក​របស់​កសិករ​ទាំង​ក្នុងស្រុក និង​ជាមួយ​ប្រ​ទេ​សេ​ជិតខាង​ផង​ដែរ ហើយ​ចំពោះ​អង្គភាព ដែល​បាន​ឈរជើង​នៅ​ទី​នេះ ទើបតែ​មាន​ភាព​ងាយស្រួល​នៅ​ពេល​ថ្មី​ៗ​នេះ​ដែរ ក្នុង​ការ​កសាង​អង្គភាព បន្ទាប់​ពី​បាន​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ព្រំដែន​រួច​មក ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង បាន​ថ្លែង​ថា សូម​គ្រប់​កងកម្លាំង​តាម​ព្រំដែន​ពង្រឹង​ជំហរ​ការងារ​ក្នុង​ជួរ​កងទ័ព​បន្ថែម​ទៀត ក្នុង​អាណត្តិ​ទី​៦​នេះ​ឲ្យ​កាន់តែ​មានគុណ​ភាព​បន្ថែម​ទៀត សំខាន់​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ទាំង​ក្នុង​មូលដ្ឋាន និង​ប្រទេស​ជិតខាង ដើម្បី​រួម​គ្នា​រក្សាសុខ​សន្តិសុខ​ក្នុង​ប្រទេស​យើង​មាន​សុខ​សន្តិភាព ហើយ​រួម​គ្នា​កាត់​បន្ថយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ពី​នៅ​ច្រើន​ឲ្យ​មក​នៅ​មាន​តិច ហើយពី​មាន​តិច​ឲ្យ​រលាយ​បាត់​អស់​កុំ​នាំ​គ្នា​ទុក​បញ្ហា​ដល់​រាជ​រដ្ឋ​ភិ​បាល​ដោះស្រាយ​ជំ​នួន​យើង​គ្រប់​ទីកន្លែង​ទាំងអស់ ។


លោក​ឧត្តមសេនីយ៍ទោ ទាន សោភ័ណ​វង្ស បាន​បញ្ជាក់​អំពី​ការ​ពង្រឹង​កសាង​ការពារ គ្រប់​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន ដោយ​មាន​គណកម្មការ​រួម​គ្នា​ជាមួយ​ប្រទេស​ជិតខាង​បាន​រៀបចំ​ខ្សែបន្ទាត់​សម្រេច​បាន​រួចរាល់​ស្ទើរតែ​ទាំងស្រុង ដោយនៅ​សេសសល់​ជាមួយ​ប្រទេស​វៀតណាម​ប្រមាណ​១០% , ប្រទេស​ឡាវ​ប្រមាណ​២០% និង​ប្រទេស​ថៃ​មាន​ប្រវែង​ជាង​៨០០​គីឡូម៉ែត្រ​ផ្នែក​ដីគោក និង​ជាង​២០០​គីឡូម៉ែត្រ​ផ្នែក​ទឹក​ដែល​បាន​រៀបចំ​បង្គោល​បាន​ប្រមាណ​៧០​បង្គោល​ឡាក់ ហើយ​នៅ​សល់​បន្តិចបន្តួច​ទៀត យើង​កំពុង​តែ​រួម​សហការ​បន្ត​ធ្វើ​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា បញ្ហា​ព្រំដែន គឺជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​បាន​បន្សល់​ទុក​កិច្ចការ ការពារ​ទាំង​អស់នេះ​បន្ត​មក​ឲ្យ​យើង​រក្សា​កុំ​ឲ្យ​បាត់បង់​ដោយ​យើង​កំពុង​រក្សា​ការពារ​ទាំង​មោទនៈភាព​ខ្លោចផ្សា ក្នុង​ការ​បាត់បង់​ទាំង​សោកស្តាយ​ដែល​ប្រ​ប្រវត្តិសាស្ត្រ​បន្សល់​ទុក​មក ហើយ​សូម​បន្ត​រួម​ធ្វើ​កិច្ចសហការ រៀបចំ​សណ្តាប់ធ្នាប់​ទប់ស្កាត់​រាល់​បទល្មើស ដែល​កើត​មាន​តាម​ព្រំដែន​ជំរុញ​លើក​ស្ទួយ​វិស័យសេដ្ឋកិច្ច​សំខាន់​រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ល្អ​រួម​គ្នា​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ។ លោក​បាន​ផ្តាំផ្ញើ និង​កោតសរសើរ​បន្ថែម​អំពី​វិស័យ​ការ​កសាង​អង្គ​ភាពរឹងមាំ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដែល​យោធភូមិ​ភាគ​ទី​៥ បាន​ដាក់​ចេញ​កន្លង​មក គឺ​លទ្ធផល​ល្អ​ដែល​ជា​គម្រូ​គេ​ក្នុង​ប្រទេស​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​ល្អ រួម​សហការ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​បន្ត​ការ​កសាង​អំពើ​ល្អជា​មួយ​គ្រប់​សកម្មភាព​រួមចំណែក​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​តាម​ខ្សែបន្ទាត់​ព្រំដែន ហើយ​ការពារ​ឲ្យ​បាន​ដាច់ខាត​រាល់​សកម្មភាព​ណា​ដែល​បណ្តាល​ឲ្យ​កើត​មាន​សកម្មភាព​បដិវត្តន៍​ពណ៌​កើតឡើង​បាន​ឡើយ ។

លោក​ឧត្តមសេនីយ៍ទោ បាន​ផ្តាំផ្ញើ​រក្សា​អនុវត្តន៍​ឲ្យ​បាន​ក្នុង​ចំណោម​ទស្សនៈវិស័យ (​ស​៥) ដែល​មាន ១-​ផ្នែក​សុខភាព​ឲ្យ​បាន​ល្អ ២-​ផ្នែក​សាមគ្គីភាព​ឲ្យ​បាន​រឹង​មាំ​គ្រប់​សកម្មភាព​ទាំងអស់ ៣-​ផ្នែក​សមត្ថភាព​ត្រូវ​បង្កើន​ការ​យល់​ដឹង​បន្ថែម​គ្រប់​ជំនាញ ដែល​មាននៅ​ក្នុង​អង្គភាព ដើម្បី​ក្រេប​យកចំណេះ​ដឹង​មក​ដាក់​ក្នុង​ខ្លួន​បន្ថែម​ទៀត ៤- ផ្នែក​សកម្មភាព​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​មាន​វិន័យ​សណ្តាប់ធ្នាប់​សំលៀក​បំពាក់​សមរម្យ និង​៥- ផ្នែក​សីលធម៌​ត្រូវ​មាន​ជា​ទូទៅ ជាមួយ​អង្គភាព​សំខាន់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជុំវិញ​ខ្លួន​យើង​សព្វ​ថ្ងៃនេះ ដោយ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ផ្ទាល់​ជាមួយ​សង្គម​ជាតិ ។

ចុង​ក្រោយ​អំណោយ​សម្រាប់​ចែក​គ្រប់​ទាំង​៤​កង​អង្គភាព​ព្រំដែន​មាន​៖ មី​១២០​កេស , ទឹកក្រូច ទឹក​ផ្លែ​ឈើ​១២០​កេស , នំ​ធុង​១២០​ធុង​, ដោយ​ក្នុង​មួយ​កង​ព្រំដែន​ទទួល​បាន​មី​៣០​កេស , ទឹក​ផ្លែ​ឈើ ទឹកក្រូច​៣០​កេស​, នំ​ធុង​៣០​ធុង ,​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ