ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខចឹងឯង ក្រោយ​គេច​១១ថ្ងៃ…​«ចាប់ប្រពន្ធគេអីអីក្នុងបន្ទប់​ទឹកទាំង​តក់​ក្រហល់»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពេល​គេចខ្លួន​បាន​១១​ថ្ងៃ បន្ទាប់​ពី​ចាប់​ស្ត្រី​ម្នាក់ ​ដែល​មានប្តី​ហើយ​នៅ​ក្បែរ​គ្នា​​រំលោភ ។ ហេតុការណ៍​ចាប់រំលោភ​នេះ​ បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពេល​គេចខ្លួន​បាន​១១​ថ្ងៃ បន្ទាប់​ពី​ចាប់​ស្ត្រី​ម្នាក់ ​ដែល​មានប្តី​ហើយ​នៅ​ក្បែរ​គ្នា​​រំលោភ ។ ហេតុការណ៍​ចាប់រំលោភ​នេះ​ បាន​កើតឡើង
កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា ​កន្លង​ទៅ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​បន្ទប់ទឹក​ដែល​ប្រើ​រួម​គ្នា​ជិត​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា គឺ​១១​ថ្ងៃ​ក្រោយ​មក ទើប​ជនសង្ស័យ​ខាងលើ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

បុរស​ម្នាក់​នេះ​ឈ្មោះ យា​ត រ៉ែ​ម ហៅ​ជេ​ម អាយុ​៣៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់ជួល​ក្នុង​ឃុំ​ខាងលើ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ។ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុវេលា​ម៉ោង​៨​​យប់ ក្រោយ​ពេល​ចេញពី​ធ្វើការ​មក​ដល់​បន្ទប់​ជួល​វិញ នាង​បាន​ដាំបាយ​ និង​លាងចាន​ឆ្នាំង​រួចរាល់​អស់ ទើប​ផ្លាស់​សម្លៀក​បំពាក់​ ។​ បន្ទាប់​មក នាង​ស្លៀក​សារុង​​ចោមពុង​រួច​ដើរទៅ​បន្ទប់ទឹក​ ដែល​ប្រើ​រួម​គ្នា​។

ខណៈនោះ​ស្រាប់តែ​បុរស​ខាងលើ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​នោះ​ស្រាប់ ស្ទុះ​មក​ដាល់​នាង​មួយ​ដៃ​ចំ​ក្បាលពោះ​បណ្តាល​ឱ្យ​​ចុក​ឆ្អល់ ។ ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ​ជន​នេះ​បាន​ខ្ទប់មាត់​នាង​មិន​ឲ្យ​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច និង​គំរាម​ថា «​បើ​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​គេ ខ្លួន​នឹង​តាម​សម្លាប់​ចោល​» ។ ក្រោយ​ពី​រំលោភ​និង​គំរាម​នាង​រួច​ជន​នេះ​ក៏​គេចខ្លួន​ទៅ​បន្ទប់​ជួល​បាត់​ទៅ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ ខែកញ្ញា ស្រាប់តែ​គេចខ្លួន​ទៅ​ស្រុក​បាត់ ។

ចំណែក​រូប​នាង​បាន​ប្រាប់​ប្ដី​និង​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ទើប​ជន​នេះ​ត្រឡប់​មក​វិញ និង​ត្រូវ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់ខ្លួន​តែ​ម្តង ។ បន្ទាប់​មក នគរបាល​បាន​នាំ​ខ្លួន​ជន​នេះ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ