ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សំខាន់​ៗ​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដុតដៃដុតជើង​ផលិត​ឡើង​ទាក់ទាញ​អតិថិជន

5 ឆ្នាំ មុន

អ្នកវិភាគ​បាន​អះអាង​ថា ស្គ្រី​ន​ដែល​អាច​បត់បែន​បាន រួម​ជាមួយនឹង​បណ្តាញ​អុី​ន​ធើ​រ​ណែ​ត ​5G ការ​មេ​រ៉ា​ច្រើន និង​បច្ចេកវិទ្យា Smart Biometrics ជា​ចំណុច​ដែល​ក្រុមហ៊ុន​ផលិត​កំពុង​សង្ឃឹម​ថា ​អាច​នឹង​ជំរុញ​ដល់​អតិថិជន​ឲ្យ​ប្តូរ​ស្មា​ត​ហ្វូ​ន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ…

អ្នកវិភាគ​បាន​អះអាង​ថា ស្គ្រី​ន​ដែល​អាច​បត់បែន​បាន រួម​ជាមួយនឹង​បណ្តាញ​អុី​ន​ធើ​រ​ណែ​ត ​5G ការ​មេ​រ៉ា​ច្រើន និង​បច្ចេកវិទ្យា Smart Biometrics ជា​ចំណុច​ដែល​ក្រុមហ៊ុន​ផលិត​កំពុង​សង្ឃឹម​ថា ​អាច​នឹង​ជំរុញ​ដល់​អតិថិជន​ឲ្យ​ប្តូរ​ស្មា​ត​ហ្វូ​ន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។ ការ​លក់​ស្មា​ត​ហ្វូ​ន​មើលឃើញ​មានការ​អន់​ថយ​ក្នុង​ទីផ្សារ​អភិវឌ្ឍន៍​ដែល​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ ។

អ្នកស្រី Stephanie Lawrence អ្នកវិភាគ​នៅ​ស្ថាប័ន ​ABI Research បាន​ឲ្យ​ដឹង​ថា ៖« ទីផ្សារ​ស្មា​ត​​ហ្វូ​ន​មើលឃើញ​មានការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​វា​នឹង​​បន្ត​កើត​មាន​ឡើងទៀត»​។

អ្នកស្រី​បាន​បន្ត​ថា ៖« ដើម្បី​ឲ្យ​អ្នកលក់​អាច​ផ្តល់​ស្មា​ត​ហ្វូ​ន​ដែល​លេចធ្លោ​បាន ខណៈ​ដែល​បង្កើត​ភាព​ខុស​ប្លែក​នោះ ពួក​គេ​ត្រូវ​តែ​បន្ត​អភិវឌ្ឍន៍ និង​ផ្តល់​ចំណុច​ថ្មី​ៗ​ដែល​ផ្គត់ផ្គង់​ដល់​អតិថិជន​នូវ​វិធី​ថ្មី​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ »​។

បណ្តាញ​អុី​ន​ធើ​រ​ណែ​ត​គឺជា​កា​រវិ​វត្ដ​ដ៏​ច្បាស់លាស់​មួយ ។ បណ្តាញ​នេះ​នឹង​ចាប់​អាច​ប្រើប្រាស់​បាន​នៅ​ចុងឆ្នាំ​២០១៨ ដែល​អាច​ផ្តល់​អុី​ន​ធើ​រ​ណែ​ត​ក្នុង​ល្បឿន​លឿន ។ ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​បណ្តាញ​នេះ​បាន​អាច​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ ២០១៩ ហើយ​ ABI​ ព្យាករណ៍​ថា នៅ​ឆ្នាំ ២០២៧ នឹង​មាន​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​ 5G បាន​ដល់​ទៅ​១,៤​ប៊ី​លាន​គ្រឿង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ទូរស័ព្ទ​ដែល​មាន​បច្ចេកវិទ្យា​ស្កេ​ន​ខ្ចៅដៃ​លើ​អេ​ក្រង់ នឹង​មាន​ដល់​ទៅ​៥៥៣​លាន​គ្រឿង ខណៈ​ដែល​ស្មា​ត​ហ្វូ​ន​នាំមុខ​នឹង​បន្ថែម​កាមេរ៉ា​កាន់តែ​ច្រើន​ដើម្បី​បង្កើន​គុណភាព​រូបថត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ស្គ្រី​ន​ដែល​អាច​បត់បែន​បាន​អាច​ប្តូរ​រូបរាង​ស្មា​ត​ហ្វូ​ន​ថែម​ទៀត​។ មាន​ព័ត៌មាន​លេចឡើង​ថា Samsung Galaxy X និង​ទូរស័ព្ទ RAZR នឹង​មាន​អេ​ក្រង់​ដែល​អាច​បត់បែន​បាន ហើយ​ក្នុង​ឆ្នាំ​២០២៧ នឹង​មាន​ស្មា​ត​ហ្វូ​ន​ដូច្នេះ​ដល់​ទៅ​២៤៨​លាន​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ