ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​វិនិយោគ​លើ​ផលិតផល​ទេសចរណ៍​បែប​វិទ្យាសាស្ត្រ​នៅ​កម្ពុជា

5 ឆ្នាំ មុន

ខេត្ត​គួ​យ​ចូ​វ​-​ប្រទេស​ចិន ៖ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​មាន​បំណង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី បែប​វិទ្យាសាស្ត្រ និង​ឧទ្យាន​កែ​ច្នៃ​បែប​ធម្មជាតិ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍ ។ ក្រសួង​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន…

ខេត្ត​គួ​យ​ចូ​វ​-​ប្រទេស​ចិន ៖ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​មាន​បំណង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី បែប​វិទ្យាសាស្ត្រ និង​ឧទ្យាន​កែ​ច្នៃ​បែប​ធម្មជាតិ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់ និង​ពិភាក្សា​ការងារ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​បែប​ទំនើប​នៅ​ជ្រលង​ភ្នំ​ស្រមើស្រមៃ​បែប​វិទ្យាសាស្ត្រ (Oriental Scientific Valley) ដែល​ជា​គម្រោង​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន​ខាងលើ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​លោក Song Yanjun ប្រធាន​ក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd ដែល​បាន​អញ្ជើញ​ប្រតិភូ​កម្ពុជា​មក​ទស្សនា​ដោយ​ផ្ទាល់ និង​កោតសរសើរ​ចំពោះ​បច្ចេកទេស និង​សមត្ថភាព​របស់​ក្រុមហ៊ុន ដែល​អាច​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍​បែប​ស្រមើស្រមៃ​វិទ្យាសាស្ត្រ​នេះ នៅ​ផ្ទៃដី​ទំហំ ១៣៥​ហិ​កតា នៅ​តាម​ជ្រលង​ភ្នំ​តុង​គ័ង​ហ្វ័​រ​ហ៊​ង​របស់​ខេត្ត​គួ​យ​ចូ​វ ក្នុង​នោះ​រួម​មាន​ដូច​ជា សួន​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ស្រមើស្រមៃ យាន្ត​អវកាស​ក្រៅ​ភព និង​សំណង់​ស្ថាន​អាវ​កាស បែប​ស្រមើស្រមៃ​គ្រប់​ប្រភេទ (UFOs and Spaceships) មនុស្ស​យន្ត​សប្ប​និម្មិត​ដ៏​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​កម្ពស់​៥៥​ម៉ែត្រ និង​ទម្ងន់​១៣០​តោន ទីលាន​លេង​កីឡា​ទំនើប​បែប​ស្រមើស្រមៃ និង​ភោជនីយដ្ឋាន ហើយ​ក្រុមហ៊ុន​នឹង​មាន​គម្រោង​សាងសង់​សណ្ឋាគារ​ផ្កាយ​លំដាប់​៥ នា​ពេល
អនាគត ។

បន្ទាប់​មក ប្រតិភូ​កម្ពុជា​ក៏​បាន​បន្ត​ទៅ​សិក្សា​ស្វែង​យល់​ពី​ការ​រៀបចំ​ឧទ្យាន​កែ​ច្នៃ​បែប​ធម្មជាតិ​គ័ង​ហ៊រ (Quanhu Park) ដែល​ស្ថិត​នៅ​កណ្តាល​ភាគ​ខាងត្បូង​របស់​ស្រុក​បេ​យន់ ទីក្រុង​គួ​យ​យ៉ាង ដែល​មាន​ទំហំ​ផ្ទៃដី​៩០​ហិ​កតា ដោយ​រៀបចំ​សួនច្បារ​ច្នៃប្រឌិត​ដ៏​ស្រស់​ស្អាត​នៅ​ជុំវិញ​បឹង និង​ភ្នំ ដែល​តំបន់​នេះ​ពី​មុន​មក​គឺជា​ទីលាន​ចាក់សំរាម​។

លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ចំពោះ​ផែនការ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​រង់ចាំ​ជួយ​សម្របសម្រួល​បង្ក​លក្ខណៈ ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅ​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​ធ្វើ​គម្រោង​និ​យោគ​បែប​នេះ ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត នៅ​តំបន់​ទេសចរណ៍​ណាមួយ​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ និង​សម្រាប់​យុវជន​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ