ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​១​កញ្ចប់​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​បាន​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​គួរសម ហើយ​ខណៈ​ពេល​កំពុង​មានការ​កាក់កប​ផង​ស្រាប់តែ​ត្រូវ​បែក​ការណ៍ ដឹង​ដល់​កម្លាំង​នគរ​បាន​ល​អន្ដរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ តាម​ច្បាប់​តែ​ម្ដង​។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​បាន​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​គួរសម ហើយ​ខណៈ​ពេល​កំពុង​មានការ​កាក់កប​ផង​ស្រាប់តែ​ត្រូវ​បែក​ការណ៍ ដឹង​ដល់​កម្លាំង​នគរ​បាន​ល​អន្ដរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ តាម​ច្បាប់​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ី​ន​ទ្រី ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ ហៃ សាបាន អាយុ​២២​ឆ្នាំ ជាតិខ្មែរ មុខរបរ​យោធា មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ខណៈនោះ​កម្លាំង​នគរបាល​បាន​រក​ឃើញ​ថ្នាំ​ញៀន ១​កញ្ចប់​ធំ ហើយ​បាន​ដកហូត​យក​រួម​ជាមួយ​ម៉ូតូ ០១​គ្រឿង​ម៉ាក MSX ស្លាក​លេខ ភ្នំពេញ 1DH-6754 មួយ​គ្រឿង​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​។

បាន​ចុះ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មន្ត្រី​យោធា​ម្នាក់​នេះ គឺជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​តំបន់​ខាងលើ​។ ភ្លាម​ៗ​នោះ​កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខាងលើ បន្ទាប់​មក​បាន​នាំ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ