ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​របស់​យោធភូមិ​ភាគ​ទី​៥ លេចធ្លោ​ជាងគេ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រតិភូ​ការិយាល័យ​ការពារ​ព្រំដែន កងទ័ពជើងគោក​៩​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ​វង្ស នាយសេនាធិការរង នាយការិយាល័យ​ការពារ​ព្រ​ដែន កងទ័ពជើងគោក…

ខេត្តបាត់ដំបង ៖ ប្រតិភូ​ការិយាល័យ​ការពារ​ព្រំដែន កងទ័ពជើងគោក​៩​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ​វង្ស នាយសេនាធិការរង នាយការិយាល័យ​ការពារ​ព្រ​ដែន កងទ័ពជើងគោក បាន​ចូល​ជួប​សំណេះសំណាល​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​សាល​ប្រជុំ ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។

លោក​ឧត្តមសេនីយទោ ឯក សំ​អូន បាន​មាន​មតិ​ស្វាគមន៍ និង​បញ្ជាក់​អំពី​លទ្ធផល ស្តី​អំពី​ការ​ប្រជុំ​គណៈ​កម្ម​ធិ​ការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ជាមួយ​ភាគី​ថៃ​កងទ័ព​ភូមិភាគ​ទី​១ បាន​ចំនួន​២៦​លើក កន្លង​មក យើង​តែងតែ​យក​បទ​ពិសោធន៍ ទទួល​បាន​លទ្ធផល​ល្អ មក​អនុវត្តន៍ ដើម្បី​បន្តសកម្មភាព ទប់ស្កាត់​រាល់​បញ្ហា បង្កើន​ការ​រីក​ចម្រើន​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រជាជន​ទាំង​សងខាង​ទទួល​បាន​ដូច​ៗ​គ្នា​។

លោក​ឧត្តមសេនីយ៍ត្រី អាន សា​រ៉ា​យ នាយការិយាល័យ​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​លទ្ធផល ក្នុង​ឆ្នាំ​២០១៨ ដោយ​ផ្តោត​បន្ត​លើ​ការ​អត់ធ្មត់ ការ​ទំនាក់ទំនង​ល្អជា​រួម​ជាមួយ​គ្នា​គ្រប់​ទីកន្លែង ត្រូវ​ប្រើប្រាស់​គ្រប់ យន្តការ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​រួម​គ្នា ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​បើ​មាន​ទំនាស់​បញ្ហា​នៅ​កន្លែង​ណា ត្រូវ​ដោះស្រាយ​នៅ​កន្លែង​នោះ​ចៀសវាង​ទំនាស់​មានការ​រីក​រាលដាល​ទៅ​ក​ន្លែ​ផ្សេង​ទៀត​។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ​វង្ស បាន​ឯកភាព​ទៅ​លើ​របាយការណ៍ និង​សុំ​កោតសរសើរ ចំពោះ​ជំហរ​របស់​កងទ័ព​កម្ពុជា​ដែល​ឈរជើង​តាម​ព្រំដែន រក្សា​បាន​សន្តិសុខ ចៀសវាង​បាន​ទប់ស្កាត់​គ្រប់​បាតុភាព មិនល្អ​បាន ក៏​ព្រោះតែ​មាន​ថ្នាក់ដឹកនាំ​ល្អ សំខាន់​លើ​ការ​ចិញ្ចឹម​ទ័ព ការ​ប្រឡងប្រណាំង ដែល​រាល់​សកម្មភាព ទាំង​អស់នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​យោធភូមិ​ភាគ​ទី​៥ លេចធ្លោ​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ក៏​សុំ​បន្តសកម្មភាព​ល្អ​បន្ត​ទៅ​ទៀត ដែល​សំខាន់​ជួយ​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​ដល់​កន្លែង​ផ្សេង​ៗ​ទៀត ឲ្យ​អនុវត្តន៍​តាម​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ៗ​គ្នា​ទៅ​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ