ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ផឹកស្រា​ជុំ​គ្នា​៧​នាក់ ស្រវឹង​ចុះ​មុជទឹក​លង់​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​មនុស្ស​ប្រុស​ម្នាក់​លង់ទឹក​ស្រះ​បណ្តាល​ឲ្យ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់…

ខេត្តកំពង់ធំ ៖ មាន​ករណី​មនុស្ស​ប្រុស​ម្នាក់​លង់ទឹក​ស្រះ​បណ្តាល​ឲ្យ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។ លោក​វរៈសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន ប្រាប់​ថា ករណី​មនុស្ស​លង់ទឹក​ស្លាប់​ខាងលើ​នេះ ជន​រង​គ្រោះ​ឈ្មោះ ចេក ជ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើ​ហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ មុត សុ​គាំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ ពួក​គាត់​មាន​គ្នា​ចំនួន ៧​នាក់​ទាំង​ជន​រង​គ្រោះ បាន​នាំ​គ្នា​អង្គុយ​ផឹក​ស្រាស តាំងពី​ម៉ោងជាង​៨​ព្រឹក រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់ អស់​ស្រាស​ចំនួន​៣​លី​ត្រ​។ ពេល​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ ចេក ជ ក៏​បាន​ស្រាត​ខោអាវ​វែង​ចេញ រួច​លោត​ចុះ​មុជទឹក​ស្រះ​នៅ​ខាងក្រោយ​រោង​ផឹកស៊ី មួយសន្ទុះ​មិនឃើញ​ផុស រូប​គាត់​ក៏​ចុះ​មុជ​រាវរក តែ​រក​មិនឃើញ​ជន​រង​គ្រោះ ក៏​ងើប​ពី​ទឹក​ស្រែកហៅ​គ្នីគ្នា​ឲ្យ​ចុះ​ជួយ​មុជ​រក ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ ហើយ​ក៏​នាំ​គ្នា​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​ជួយ​សង្គ្រោះ​។

តែ​នៅ​ពេល​ដឹក​ដល់​ពេទ្យ​ត្រូវ​បាន​គ្រូពេទ្យ ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​នគរ​បាន​ប៉ុស្តិ៍​អាចារ្យ​លាក់​របស់​លោក ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សួរនាំ បានដឹង​ច្បាស់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ ស្រវឹងស្រា​រួច​ចុះ​មុជទឹក​ស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់ ប្រាកដ​មែន ក៏​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ