ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​គំនុំ​ចាស់ ទីបំផុត​ស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​ពី​ក្រុម​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ដោយសារ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​វត្ត​ស្អាង​ភ្នំ ស្រាប់តែ​ភាគី​ទាំង​ពី​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ដោយ​ចៃដន្យ ដោយ​មាន​កំហឹង​ពី​មុន​មក​ធ្វើ​ឲ្យ​ភាគី​ជនសង្ស័យ រើស​យក​ដុំឥដ្ឋ​ដេញ​វាយ​ក្រុម​ជន​រង​គ្រោះ​រហូត​បែកក្បាល​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩…

ខេត្តកណ្តាល ៖ យុវជន​ពី​ក្រុម​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ដោយសារ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​វត្ត​ស្អាង​ភ្នំ ស្រាប់តែ​ភាគី​ទាំង​ពី​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ដោយ​ចៃដន្យ ដោយ​មាន​កំហឹង​ពី​មុន​មក​ធ្វើ​ឲ្យ​ភាគី​ជនសង្ស័យ រើស​យក​ដុំឥដ្ឋ​ដេញ​វាយ​ក្រុម​ជន​រង​គ្រោះ​រហូត​បែកក្បាល​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ពីរ​នាក់ ទី​០១-​ឈ្មោះ ភឹ​ម ដា ហៅ​ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ស្លាកស្នាម ផុង​លលាដ៍ក្បាល ជាំភ្នែក ជាំ​កញ្ចឹងក​ខាងស្ដាំ​។ ទី​០២-​ឈ្មោះ គឿ​ន កែវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​(​របួសស្រាល​)​។ ជន​ស​ង្ស​យ័​មាន​ចំនួន​០៥​នាក់ ទី​០១-​ឈ្មោះ កាន សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ទី​០២-​ឈ្មោះ វ៉ិ​ត ច​ន្ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ទី​០៣-​ឈ្មោះ ធឿ​ន សុខ​ថេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ទី​០៤-​ឈ្មោះ ខុំ ឃាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល (​គេចខ្លួន​) ទី​០៥-​ឈ្មោះ យឿ​ន វី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​(​គេចខ្លួន​)​។

លោក​អធិការ​បាន​បញ្ជាក់​ថា កន្លង​មក​ក្រុម​ជនសង្ស័យ និង​ក្រុម​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​គុំ​គួ​ន​គ្នា​។ លុះដល់​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨ ក្រុម​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ហើយ​ក៏​បាន​ដេញ​វាយ និង​គប់​គ្នា​រហូត​ដល់​ចំណុច​កើតហេតុ ភាគី​ខាង​ជនសង្ស័យ បាន​យក​ដុំឥដ្ឋ​ប្រហោង គប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​ចំ​កញ្ចឹងក​របស់​ឈ្មោះ ភឹ​ម ថា ហៅ​ពៅ ដែល​ជិះ​ម៉​តូ​ឌុ​ប​ឈ្មោះ គឿ​ន កែវ បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​។ បន្ទាប់​មក​ឈ្មោះ កាន សម្បត្តិ និង​បក្ខពួក​បាន​ចូល​ទៅ​វាយ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត​។

ភ្លាម​នោះ​ឈ្មោះ គឿ​ន កែវ ត្រូវ​បាន​ឈ្មួញ កាន សម្បត្តិ វាយ​ត្រូវ​ក​ចំនួន​០១​ដៃ ហើយ​ក៏​រត់គេច​ខ្លួន​តែ​ម្ដង​។ លុះ​បាន​ប្រហែល​១០​នាទី ឈ្មោះ គឿ​ន កែវ បាន​ដើម​ករក​មើល ឈ្មោះ ភឹ​ម ដា ហៅ​ពៅ ដែល​កំពុង​ដួល​សន្លប់​នៅ​ជិត​ម៉ូតូ​មាន​ឈាម​ក្បាល ហើយ​ខ្លួន​ក៏​លើក​ជន​រង​គ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​យក​ទៅ​ផ្ទះ​។ បន្ទាប់​មក​ក៏​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ លុះដល់​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែ​ម្ដង​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ