ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! តែមួយប៉ប្រិចភ្នែកសោះឆក់យកជីវិតយុវជនម្នាក់យ៉ាងលឿន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានគ្រោះធម្មជាតិមួយបានកើតឡើង និងពិតជា​មិន​គួរ​ឲ្យ​ជឿត្រឹម​មួយ​ព​ប្រិច​ភ្នែករន្ទះ​បាន​ឆក់យក​អាយុជីវិត​យុវជន​​ម្នាក់ស្លាប់​ យ៉ាង​អាណោច​អាធម៌​ នៅវេលា​​ម៉ោង​ប្រមាណ៣​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ។…

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានគ្រោះធម្មជាតិមួយបានកើតឡើង និងពិតជា​មិន​គួរ​ឲ្យ​ជឿត្រឹម​មួយ​ព​ប្រិច​ភ្នែករន្ទះ​បាន​ឆក់យក​អាយុជីវិត​យុវជន​​ម្នាក់ស្លាប់​ យ៉ាង​អាណោច​អាធម៌​ នៅវេលា​​ម៉ោង​ប្រមាណ៣​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

យុវជនរងគ្រោះខាងលើមានឈ្មោះ​ លេ​ន ចាប អាយុ២០ឆ្នាំ ភេទប្រុស រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បានស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ​។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ឃ្វាលក្របី​ជាមួយ​អ្នក​ភូមិ ហើយ​ក៏​មាន​ភ្លៀង​មួយ​មេ​ធំ ​លាយ​ជាមួយ​ផ្គរលាន់​ដ៏​ខ្លាំង ឃើញ​សភាព​មិន​ស្រួល ជន​រង​គ្រោះ​បាន​ចូល​ជ្រក​ក្រោម​ដើម​ត្នោត ក៏​ត្រូវ​រន្ទះបាញ់​ចំ​ត្រចៀក​ខាងឆ្វេង ​បណ្តាល​ឲ្យស្លាប់​នៅ​កន្លែង​តែ​ម្តង ។

ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ​ដើម្បី​ជួយសង្គ្រោះ​ជីវិត ​។ បច្ចុប្បន្ន សព​ត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះក្រុម​គ្រួសារ ​។  សូមបងប្អូនយើងត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​គ្រោះ​ធម្មជាតិ​មួយ​នេះ​ផង ព្រោះយើងមិនអាចដឹងមុនបានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ