ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​រុ​ស្សុ​ី​បញ្ជូន​ទៅ​គុក​២០​ថ្ងៃ​ទៀត

5 ឆ្នាំ មុន

ប្រទេស​រុ​ស្សុ​ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្សុ​ី​សំខាន់​មួយ​រូប លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ត្រូវ​ចាប់ខ្លួន​ទៀត​នា​ថ្ងៃ​ទី​២៤​កញ្ញា​ពេល​ចេញពី​ពន្ធនាគារ ហើយ​ត្រូវ​ទទួល​ការ​កាត់ទោស​ថ្មី​ឲ្យ​ជាប់គុក​២០​ថ្ងៃ​ទៀត ពី​បទ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​ការ​ចូល​និវត្តន៍​។ ខណៈ​ដែល​លោក​ណា​វ៉ាល់​នី​រង​ការ​វិនិច្ឆ័យ​ទោស​ដោយ​តុលាការក្រុង​មូ​ស្គូ​មួយ អ្នកនាំពាក្យ​របស់​លោក លោកស្រី​KIRA LARMYCH…

ប្រទេស​រុ​ស្សុ​ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្សុ​ី​សំខាន់​មួយ​រូប លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ត្រូវ​ចាប់ខ្លួន​ទៀត​នា​ថ្ងៃ​ទី​២៤​កញ្ញា​ពេល​ចេញពី​ពន្ធនាគារ ហើយ​ត្រូវ​ទទួល​ការ​កាត់ទោស​ថ្មី​ឲ្យ​ជាប់គុក​២០​ថ្ងៃ​ទៀត ពី​បទ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​ការ​ចូល​និវត្តន៍​។

ខណៈ​ដែល​លោក​ណា​វ៉ាល់​នី​រង​ការ​វិនិច្ឆ័យ​ទោស​ដោយ​តុលាការក្រុង​មូ​ស្គូ​មួយ អ្នកនាំពាក្យ​របស់​លោក លោកស្រី​KIRA LARMYCH តាម​TWITTER សរសេរ​ថា លោក​ណា​វ៉ាល់​នី​ជាប់​ពន្ធនាគារ​២០​ថ្ងៃ​ទៀត​។

មេដឹកនាំ​ប្រឆាំង​រូប​នេះ​ទទួល​សេរីភាព​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្រោយ​ចេញពី​មណ្ឌល​ឃុំឃាំង​នា​ព្រឹក​ព្រលឹម បន្ទាប់​ពី​ជាប់​នៅ​ទីនោះ​៣០​ថ្ងៃ​ព្រោះតែ​បាតុកម្ម​ពុំ​មានការ​អនុញ្ញាត​មួយ​កាលពី​ខែមករា ដោយ​នា​ឱកាស​នៃ​បាតុកម្ម​នេះ​លោក​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​១៨​មីនា​។​ជន​ប្រឆាំង​អាយុ​៤២​ឆ្នាំ​រូប​នោះ​ដែល​ជាប់ពន្ធ​គារ​១៧២​ថ្ងៃ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ប៉ូលិស​មួយ ហើយ​បន្ទាប់​ពី​ឃុំខ្លួន​៨​ម៉ោង ត្រូវ​បាន​នាំ​មក​កាន់​តុលាការ​។​លោក​ទទួល​ការ​ចោទប្រកាន់​ពី​បទ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​មួយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុ​ុ​ខ​ភាព​មនុស្ស ដែល​ចង់​និយាយ​សំដៅលើ​ប៉ូលិស​។

លោក​ណា​វ៉ាល់​នី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុ​ស្សុ​ី​ឲ្យ​លើកគ្នា​ធ្វើ​បាតុកម្ម នា​ថ្ងៃ​ទី​៩​កញ្ញា​ប្រឆាំង​គម្រោង​នៃ​ការ​កែទម្រង់​ការ​ចូល​និវត្តន៍​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ