ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ ស៊ិ​ម បូ​រ៉ា កំពុង​កាក់កប​នឹង​របរ​ចិញ្ចឹម​មាន់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុង​មាន​ជីវភាព​ធូរធារ​តាម​រយៈ​ការ​ចិញ្ចឹម​មាន់ ដោយ​ទទួល​បាន​ចំណូល​ពី​២​ទៅ​៣​លាន​រៀល​ក្នុង​រដូវ​ៗ​ចន្លោះ​ពី​៣​ទៅ​៤​ខែ ។ លោក ស៊ិ​ម…

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កំពុង​មាន​ជីវភាព​ធូរធារ​តាម​រយៈ​ការ​ចិញ្ចឹម​មាន់ ដោយ​ទទួល​បាន​ចំណូល​ពី​២​ទៅ​៣​លាន​រៀល​ក្នុង​រដូវ​ៗ​ចន្លោះ​ពី​៣​ទៅ​៤​ខែ ។

លោក ស៊ិ​ម បូ​រ៉ា កសិករ​ចិញ្ចឹម​មាន់​រូប​នេះ​បាន​រៀបរាប់​ថា បច្ចុប្បន្ន​លោក​បាន​ចិញ្ចឹម​មាន់​ស្រែ​ចំនួន​៧០០​ក្បាល​នៅ​កសិដ្ឋាន​មួយ​កន្លែង ហើយ​ប្រពន្ធ​ជា​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ។ លោក​បន្ដ​ថា ការ​ចិញ្ចឹម​នេះ លោក​មិន​បាន​រៀន​ពី​អ្នកជំនាញ​ទេ គឺ​ឈ្វេងយល់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​ត​(You tube)​ប៉ុណ្ណោះ រហូត​ដល់​ដឹង ពី​របៀប​ចិញ្ចឹម ទើប​ចាប់ផ្ដើម​អនុវត្ត​ខ្លួនឯង​តែ​ម្តង​។ ទោះបី​យ៉ាងណា លោក​បាន​បន្ដ​ទៅ​រៀន​ដក​បទ​ពិសោធន៍​ពី​កសិដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ចាម​ផង​ដែរ ។

លោក ស៊ិ​ម បូ​រ៉ា និយាយ​ថា ៖« ការ​ប្រកប​របរ​នេះ​ពិតជា​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ប្រសើរ​ជាង​មុន ព្រោះ​មាន់​លក់​បាន​ថ្លៃ គឺ​ក្នុង​១​គីឡូក្រាម​តម្លៃ​១៨.០០០​រៀល ហើយ​ប្រសិនជា​ធ្វើ​រួច លក់​បាន​តម្លៃ​២៥.០០០​រៀល​ឯណោះ ។ លើស​ពី​នេះ​ក្នុង​មួយ​វគ្គ​ៗ​ដែល​មាន​រយៈពេល​ចំនួន​៣​ខែ ខ្ញុំ​អាច​រក​ចំណូល​បាន​ចំនួន​២​លាន​ទៅ​៣​លាន​រៀល​ដែរ ហើយ​ខ្ញុំ​រំពឹង​ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ នឹង​មាន​តម្រូវការ​កាន់តែ​ច្រើន​ថែម​ទៀត » ។
លោក​បាន​ចែករំលែក​ពី​របៀប​ចិញ្ចឹម​មាន់​នេះ​ផង​ដែរ ដោយ​ដំបូង​គឺ​ត្រូវ​មើល​ទីតាំង​ដើម្បី​សង់រោង ព្រមទាំង​រក​ពូជ​ល្អ​ៗ​មក​ចិញ្ចឹម ព្រោះ​កូន​មាន់​ដែល​ល្អ មិនសូវ​មាន​ជំងឺ​អ្វី​កើតឡើង​ទេ ជា​ពិសេស​ត្រូវការ​អនាម័យ​ទ្រង់​ជា​ញឹកញាប់​បំផុត បើ​មិន​ឧស្សាហ៍​ទេ នោះ​មាន់​នឹង​កើត​ជំងឺ​ច្រើន ហើយ​ក៏​ឈឺ​ងាប់​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖« ខ្ញុំ​មិន​ទិញ​កូន​មាន់​មក​ចិញ្ចឹម​ទេ គឺ​យក​ពងមាន់​ទៅ​ភ្ញាស់​ក្នុង​ទូ​ម៉ាស៊ីន រយៈពេល​ពីរ​ថ្ងៃ ទើប​វា​ញាស់ បន្ទាប់​មក​យើង​យក​វា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ រួច​យក​ទៅ​ដាក់​ក្នុង​ទូ​កំ​ដៅ​ជំនួស​មេមាន់ ព្រមទាំង​ឲ្យ​ចំណី​ទៅ​តាម​អាយុកាល​របស់​កូន​មាន់ »​។ លោក​បន្ថែម​ថា ៖« ចំណី​ដែល​ដាក់​ឲ្យ​វា​ស៊ី​នោះ យើង​កិន​គ្រាប់ពោត លាយ​ជាមួយ​ម្ហូបអាហា​ផ្ទះបាយ ហើយ​ក្នុង​រយៈពេល​៣​ខែ​កន្លះ យើង​អាច​ចាប់​លក់​បាន​ហើយ ដោយ​មាន់​១​ក្បាលមាន​ទម្ងន់​ចាប់ពី​មួយ​គីឡូ​កន្លះ​ឡើង​ទៅ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ