ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតូច៨ខែដួល​ឱបសពតា-យាយដែលត្រូវឡានកិនខ្ទេចដាច់២​កំណាត់…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ច​រាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី២៣ ​កញ្ញា នៅ​លើ​ផ្លូវ​លេខ​២៥៨D ក្នុងភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ បណ្តាល​ឱ្យ​តា​យាយ​ស្លាប់​ទាំង​២​នាក់ ដោយសារ​រថយន្ត​បុក​ពីក្រោយ​ពេលកំពុង​ជិះ​ម៉ូតូ…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ច​រាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី២៣ ​កញ្ញា នៅ​លើ​ផ្លូវ​លេខ​២៥៨D ក្នុងភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ បណ្តាល​ឱ្យ​តា​យាយ​ស្លាប់​ទាំង​២​នាក់ ដោយសារ​រថយន្ត​បុក​ពីក្រោយ​ពេលកំពុង​ជិះ​ម៉ូតូ តែ​ចៅស្រី​អាយ​ុ៨​ខែ បាន​រួច​ផុត​ពី​ស្លាប់​និង​នៅ​ដេក​ឱប​សព​ជីដូន​គួរ​ឲ្យ​សង្វេគ ។

តា​យាយ​២​នាក់​នេះ តា​ឈ្មោះ សៀ​ក សេ អាយុ​៥៧​ឆ្នាំ យាយ​ឈ្មោះ ចៀប ឡេ​ង អាយុ​៦៥​ឆ្នាំ ឯ​ចៅស្រី​ឈ្មោះ ម៉ី លី​ឌៀ ពួក​គាត់​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។ អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះជា​ប្តី​បើកម៉ូតូ​​សេ​​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៣ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ១H-៣១៧០​ដឹក​ប្រពន្ធ​និង​ចៅ ទៅ​រក​ទិញ​ថ្នាំពេទ្យ​នៅ​ផ្សារ​អូរ​បី​ជាន់​ឲ្យ​ចៅ​លេប ។

ជា​អកុសល ពេល​ទៅដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជាតា​និង​យាយ​ស្លាប់​នៅ​នឹង​កន្លែង ដោយ​យាយ​ដាច់​ជា​២​កំណាត់ ។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​អ្នកស្រុក​ឃើញ​ចៅស្រី​ដែល​គ្រាន់តែ​របួស​ជើង​តិចតួច នៅ​ដេក​ឱប​លើ​ទ្រូង​ជីដូន​ដែល​ស្លាប់ ។

ក្រោយ​កើតហេតុ រថយន្ត​បាន​បើករ​ត់ទៅ​ទិស​ខាងជើង​ដល់​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ទើបចត​រថយន្ត​ចោល​ហើយ​គេចខ្លួន​បាត់ តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ​និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​បន្ត​នីតិវិធី ។ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​តម្កល់​នៅ​វត្ត​សាមគ្គី​វ័​ន្ត ហៅ​វត្ត​ស្នួល​ទ្រេត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ