ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ព្រំ​ដី​រឿង​ធ្វើ​របង​ដោះស្រាយ​មិន​ចេញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​អនុប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ថ្នាក់​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច មូលដ្ឋាន​សង្កាត់​លេខ​០៣ ការិយាល័យ​លទ្ធកម្ម​ក្រុងព្រះសីហនុ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ចុះ​ត្រួតពិនិត្យ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​អនុប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ថ្នាក់​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច មូលដ្ឋាន​សង្កាត់​លេខ​០៣ ការិយាល័យ​លទ្ធកម្ម​ក្រុងព្រះសីហនុ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ចុះ​ត្រួតពិនិត្យ និង​បញ្ឈប់​ការ​​សាងសង់​របង​បេតុង​មាន​ប្រវែង​៧,៦០​ម៉ែត្រ​×៥,៣០​ម៉ែត្រ​របស់​អ្នកស្រី ស្រេង ដា​លី​ន ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១៩ ភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

ក្រុមការងារ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ត្រួតពិនិត្យ​ការ​សាងសង់​របង​ខាងលើ​ធ្វើ​ឡើង​ទៅ​តាម​បណ្តឹងផ្ទាល់​មាត់​របស់​ឈ្មោះ តាំង ងួ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាន់ ធូ មាន​​លំនៅ​ដ្ឋា​ន​របង​ជាប់​គ្នា​នឹង​អ្នកស្រី ស្រេង ដា​លី​ន ម្ចាស់​សំណង់​ខាងលើ​ថា បាន​ធ្វើ​របង​បេ​តុង​បិតផ្លូវ​ជា​ច្រកចេញ​-​ចូល​លំនៅ​ដ្ឋា​ន និង​រំលោភ​យក​ដី​របស់​គាត់​ដែល​គាត់​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៤​មក ។

នៅ​ក្នុង​កំណត់ហេតុ​ក្រុមការងារ​បាន​បញ្ជាក់​ថា ការ​សាងសង់​របង​បេតុង​នៅ​លើ​ដី​របស់​លោកស្រី ស្រេង ដា​លី​ន ពិតជា​បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​លំនៅ​ដ្ឋា​ន​លោក​តាំង ងួ​ន ដូចនេះ​ក្រុមការងារ​ខាងលើ​បាន​សម្រេច​ផ្អាក​ការ​សាងសង់​របង​ខាងលើ​ជា​បណ្តោះអាសន្ន​រង់ចាំ​​ការ​ដោះស្រាយ​រវាង​ភាគី​ទាំង​ពីរ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​កាសែត​​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ