ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​សម្តេច​តេ​ជោ​នឹង​ជួប​សំណេះសំណាល​ជា​ខ្មែរ​អា​មេ​រិ​ក​កាំ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ស​មហាសន្និបាត​លើក​ទី​៧៣ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ស​មហាសន្និបាត​លើក​ទី​៧៣ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ថ្ងៃ​ទី​២៧ កញ្ញា ខាង​មុខ​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ដែល​កម្ពុជា​មាន​តួនាទី​ដ៏​សំខាន់ ជា​អនុប្រធាន​នៃ​មហាសន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក (New York, USA) ។

សម្តេច​ក៏​បាន​បន្ថែម​ថា ក្នុង​ពេល​ស្នាក់​នៅ​ទីនោះ​សម្តេច​នឹង​ឆ្លៀតពេល​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ – អា​មេ​រិ​កាំ​ង​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ។ សម្តេច​តេ​ជោ​បា​នប​ញាក់​ទៀត​ថា «​ទោះបី​រស់នៅ​ទីណា​ក៏​ដោយ គឺ​បងប្អូន​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ​របស់​កម្ពុជា ។ ខ្ញុំ​សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​ខ្មែរ – អា​មេ​រិ​កាំ​ង​នៅ​គ្រប់​រដ្ឋ​ទាំងអស់ និង​សូម​អរគុណ​ក្មួយ​ៗ និង​បងប្អូន​ដែល​កំពុង​ត្រៀមខ្លួន​មក​ទទួល​ស្វាគមន៍​ខ្ញុំ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​» ។

សួូម​ជម្រាប​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចូល​កិច្ចប្រជុំ​មហាសន្និបាត​អង្ក​ការ​សហប្រជាជាតិ​នេះ​ក្រុម​ប្រឹ​ក្ស​ក៏​មាន​គម្រោង​ធ្វើ​បាតុកម្ម​ផង​ដែរ ។ បាតុកម្ម​នេះ​ដឹកនាំ ដោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ។ យ៉ាងណា​ក្តី​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន ធ្លាប់​បាន​បញ្ជាក់​ថា សម្រាប់​ទស្សនកិច្ច​នេះ​នឹង​មានការ​រ​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាងច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ