ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! អាណិតគាត់ណាស់ធ្លាក់ពីលើអគារស្លា.ប់ព្រឹកមិញនេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ ​មាន​ករណី​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ត្រី​ចំណាស់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​តៃវ៉ាន់ បណ្តាល​ឲ្យ​ស្លាប់ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ ​មាន​ករណី​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ត្រី​ចំណាស់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​តៃវ៉ាន់ បណ្តាល​ឲ្យ​ស្លាប់ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សេចក្តីរាយការណ៍​បាន​បន្ត​ថា ស្ត្រី​ចំណាស់​ខាងលើ​មានឈ្មោះ​ ​ហ៊ុន ដា​នី អាយុ​៤៨​ឆ្នាំ​   ​មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម​  ។ ស្ត្រី​ខាងលើ​នេះ​ដែរ​ជា​អ្នក​អនាម័យ​  ហើយ​ខណៈ​ដែល​គាត់​កំពុង​តែ​ធ្វើ​អនាម័យ​សុខៗក៏​ស្រាប់តែ​ធ្លាក់​ពីលើ​អគារ​ខាងលើ​បណ្តាលឲ្យស្លាប់ ។

តាម​នារី​ឈ្មោះ ហ្គេ​ច ស្រី​ម៊ី អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ត្រូវជា​កូនស្រី​បង្កើត​របស់​ស្ត្រី​រង​គ្រោះ ស្នាក់​នៅ​ជាមួយ​ម្តាយ​បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​ខ្លួន​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្នែក​អនាម័យ នៅ​ធនាគារ តៃវ៉ាន់ ខាងលើ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​ជួប​អកុសល​បែប​នេះ​តែ​ម្តង ។

តាម​បុគ្គលិក​ធនាគារ​ខាងលើ​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​ដើរ​សំអាត​លើ​អគារ ហើយ​ជន​រង​គ្រោះ​សំអាត​នៅ​លើ​ជាន់​ទី​២ បែរជា​ផុងជើង​សន្លឹក​ស៊ី​ប្រូ ធ្វើ​ជា​ពិ​ដាន​បាក់​ធ្លាក់​តាំងពី​ជាន់​ទី​២ មក​លើ​សាប​ស៊ីម៉ង់ត៍ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​ធ្លាក់​ដល់​ដី​ហើយ​ទើប​ដឹង​ភ្ញាក់ផ្អើល ។

ករណី​ខាងលើ​កើតឡើង​ភ្លាម​ៗ ត្រូវ​បាន​ហៅ​ក្រុម​សង្គ្រោះ រថយន្ត​សង្គ្រោះ​មក​បំណង​ជួយ​សង្គ្រោះ​អាយុជីវិត តែ​ហួសពេល​ទៅ​ហើយ​ជន​រង​គ្រោះ​ធ្លាក់​មក​ភ្លាម ស្លាប់​ភ្លាម ទើប​ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។

ក្ន​ង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ កូនស្រី​របស់​ជន​រង​គ្រោះ​យំសោក​បោក​ខ្លួន​នឹក​អាសូរ ស្រណោះ​ម្តាយ ដែល​បាន​ស្លាប់​បាត់​ជីវិត ។

ក្រោយ​ពី​កើត​មាន​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច មូលដ្ឋាន និង​ជំនាញ ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ