ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងវិសាខា​ប្រដៅ​ថា ជន​៤​ពួក​ទោះជា​មាន​ហេតុ​អ្វី​ក៏​មិន​ត្រូវ​រត់

5 ឆ្នាំ មុន

ក្នុង​កាលដែល​នាងវិសាខា​មាន​អាយុ​១៦​ឆ្នាំ ថ្ងៃមួយ​ជា​ថ្ងៃ​បុណ្យ​នក្ខត្តឫក្ស នាង​បាន​នាំ​បរិវារ​ជា​ច្រើន​រយ ព្រមទាំង​ធីតា​របស់​សេដ្ឋី ហប​តី​ទាំងឡាយ​ផង​ទៅ​លេង​ទឹក​ក្នុង​ស្ទឹង​។ ពេល​នោះ​មហាមេឃ​បាន​បង្អុរ​ភ្លៀង​ចុះ​មក ពួក​ធីតា​ទាំងឡាយ​ក៏​នាំ​គ្នា​រត់​ព្រោងព្រាត​ចូល​ទៅ​ក្នុង​សា​សា ឯ​នាងវិសាខា​វិញ​ដើរ​យ៉ាង​សន្សឹម​ៗ ហាក់ដូចជា​មិន​ខ្លាច​ទទឹកភ្លៀង​សោះ​។ គ្រានោះ​មាន​ព្រាហ្មណ៍​៨​នាក់​ជា​អ្នកបម្រើ​របស់​មិ​គារ​សេដ្ឋី…

ក្នុង​កាលដែល​នាងវិសាខា​មាន​អាយុ​១៦​ឆ្នាំ ថ្ងៃមួយ​ជា​ថ្ងៃ​បុណ្យ​នក្ខត្តឫក្ស នាង​បាន​នាំ​បរិវារ​ជា​ច្រើន​រយ ព្រមទាំង​ធីតា​របស់​សេដ្ឋី ហប​តី​ទាំងឡាយ​ផង​ទៅ​លេង​ទឹក​ក្នុង​ស្ទឹង​។ ពេល​នោះ​មហាមេឃ​បាន​បង្អុរ​ភ្លៀង​ចុះ​មក ពួក​ធីតា​ទាំងឡាយ​ក៏​នាំ​គ្នា​រត់​ព្រោងព្រាត​ចូល​ទៅ​ក្នុង​សា​សា ឯ​នាងវិសាខា​វិញ​ដើរ​យ៉ាង​សន្សឹម​ៗ ហាក់ដូចជា​មិន​ខ្លាច​ទទឹកភ្លៀង​សោះ​។ គ្រានោះ​មាន​ព្រាហ្មណ៍​៨​នាក់​ជា​អ្នកបម្រើ​របស់​មិ​គារ​សេដ្ឋី ដែល​ប្រើ​ឱ្យ​ដើរ​រក​នារី​ដែល​ប្រកបដោយ​លម្អ​៥​យ៉ាង​មក​ផ្សំផ្គុំ​ជា​ភរិយា​ឲ្យ​បុ​ណ្ណ​វឌ្ឍន​កុមារ​ជា​កូន ។

ព្រាហ្មណ៍​ទាំង​៨​បានឃើញ​ចរិយា​ស​ម្ប​តិ្ត​របស់​នាងវិសាខា​ដូច្នោះ​ហើយ នាំ​គ្នា​សង្កេត​ពិនិត្យ​មើល​បានដឹង​ជាក់​ថា ជា​ស្ត្រី​ប្រកបដោយ​លម្អ​៥​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​មិន​ទាន់​ឃើញ​ធ្មេញ​របស់​នាង លុះ​នាងវិសាខា​ឡើង​ដល់​លើ​សាលា​មាន​សរីរៈ​ទទឹកជោក​ដោយ​ទឹកភ្លៀង ព្រាហ្មណ៍​ក៏​បាន​ឱកាស​ឃើញ​ធ្មេញ​របស់​នាង ទើប​នាំ​គ្នា​និយាយ​បែប​លែបខាយ​ថា ស្រី្ត​នេះ​ប្រហែលជា​កូន​អ្នក​ក្រីក្រ​ហើយ​បានជា​ខ្ជិលច្រអូស​យ៉ាងនេះ ស៊ូ​ដើរ​ឲ្យ​ទទឹកភ្លៀង​អស់​ ។

ពេល​នោះ​នាងវិសាខា​ឮ​ដូច្នោះ​ហើយ​ក៏​សួរ​ព្រាហ្មណ៍​ថា អ្នក​និយាយ​ពី​អ្នក​ណា ? ព្រាហ្មណ៍​ថា​យើង​និយាយ​ពី​នាង​។ ក្នុង​ពេល​នោះ​នាងវិសាខា​បាន​និយាយ​ប្រាប់​ដល់​ព្រាហ្មណ៍​ដោយ​សំឡេង​យ៉ាង​ពីរោះ ហាក់ដូចជា​សំឡេង​នៃ​រគាំង​សំរឹទ្ធ​ថា បានជា​ខ្ញុំ​មិនរ​ត់ស៊ូ​ដើរ​ឲ្យ​ទទឹក​គ្រឿងអលង្ការ​យ៉ាងនេះ ព្រោះ​ពួក​ជន​ដែល​គ្រប់លក្ខណ៍​មាន​៤​ពួក​គឺៈ បព្វជិត ស្តេច ស្ត្រី និង​ដំរី​មង្គល ជន​ទាំង​៤​ពួក​នេះ​មិន​គួរ​រត់​ឡើយ​ព្រោះថា៖

១-​បព្វជិត ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​ត្រូវ​រត់​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ តាម​ធម្មតា​ទើប​ហៅ​ថា បព្វជិត​មាន​លក្ខណ៍​។

២-​ស្តេច​ដែល​បាន​អភិសេក​ហើយ កំពុង​ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​ដ៏​ល្អ​ឯក ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​គួរ​រត់​ដូច​គហបតី​ឡើយ ត្រូវ​យាង​សន្សឹម​ៗ ទើប​ហៅ​ថា​ស្តេច​មាន​លក្ខណ៍ ។

៣-​ស្ត្រី​ដែល​ពេញក្រមុំ ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​ត្រូវ​រត់​ដូច​ជា​បុរស​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ ទើប​ហៅ​ថា​ស្ត្រី​មាន​លក្ខណ៍ ។

៤-​ដំរី​មង្គល​ដែល​ប្រដាប់​តាក់តែង​ដោយ​គ្រឿងអលង្ការ​ហើយ ទោះបី​មាន​ហេតុ​យ៉ាងណា​ក៏​មិន​ត្រូវ​រត់​ឡើយ ត្រូវ​ដើរ​ដោយ​ដំណើរ​ធម្មតា ទើប​ហៅ​ថា​ដំរី​មាន​លក្ខណ៍ ។

ព្រាហ្មណ៍​ទាំង​៨​នាក់​ស្តាប់​ហើយ បានឱ្យ​ពរ​សព្វ​សាធុការ​ដល់​នាងវិសាខា ការ​ចង់​ឃើញ​នូវ​ធ្មេញ​របស់​នាង​ក៏​បានឃើញ​ដូច​បំណង​។ ព្រាហ្មណ៍​ទាំង​៨ នាក់​និយាយ​ដល់​នាងវិសាខា​ថា​យើង​ទាំងអស់​គ្នា មាន​សេចក្តី​ប្រាថ្នា​ចំពោះ​នាង ហើយ​លើក​ភួងផ្កា​មាស​មួយ​ដែល​មាន​តម្លៃ ១ សែន​គ​ហប​ណៈ​ជូន​ជា​គ្រឿង​បញ្ចាំចិត្ត​ដល់​នាង នាង​ក៏​ព្រម​ទទួលយក​មក​ពាក់​នូវ​នឹង​ក ដើម្បី​បញ្ជាក់​ឱ្យ​ព្រាហ្មណ៍​ដឹង​ថា នាង​ព្រម​ទទួល ។