ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា លោក​អ៊ី​ណូ​កំពុង​តាមដាន​ចិត្ត​អ្នកគ្រូ​ពេទ្យ​ដ៏ស្រស់សោភា​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រហែលជា​ជិត​ដល់​វ័យ​គិត​រឿង​គូស្រករ​ហើយ​មើលទៅ​បានជា​តារា​ចម្រៀង​មាង​មុខ​ជំនួញ​ដី​លោក​អ៊ី ណូ​គ្រាន់តែ​ស្នេហ៍​ផ្តើម​ដោយ​ហ្វេ​ស​ប៊ុ​ក​ដក់ចិត្ត​តូចតន់​នួនស្រី ​រហូត​ចាក់​ដោត​ឲ្យ​ក្លាយជា​រណ្តៅ​ស្នេហ៍​ឈាន​ដល់​ការ​ពិនិត្យ​ចិត្តថ្លើម​មុន​នឹង​ឈាន​​ដល់​ការ​ស្តីដណ្តឹង​ពេញ​មុខ​។ នៅក្នុង​​ខួបកំណើត​ធំដុំ​លើក​ទី​១ ​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨នោះ…

រាជធានី​ភ្នំពេញ ៖ ប្រហែលជា​ជិត​ដល់​វ័យ​គិត​រឿង​គូស្រករ​ហើយ​មើលទៅ​បានជា​តារា​ចម្រៀង​មាង​មុខ​ជំនួញ​ដី​លោក​អ៊ី ណូ​គ្រាន់តែ​ស្នេហ៍​ផ្តើម​ដោយ​ហ្វេ​ស​ប៊ុ​ក​ដក់ចិត្ត​តូចតន់​នួនស្រី ​រហូត​ចាក់​ដោត​ឲ្យ​ក្លាយជា​រណ្តៅ​ស្នេហ៍​ឈាន​ដល់​ការ​ពិនិត្យ​ចិត្តថ្លើម​មុន​នឹង​ឈាន​​ដល់​ការ​ស្តីដណ្តឹង​ពេញ​មុខ​។

នៅក្នុង​​ខួបកំណើត​ធំដុំ​លើក​ទី​១ ​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៨នោះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បាន​បង្ហាញមុខ​គូស្នេហ៍​យ៉ាង​បើកចំហរ ដោយ​​លោក​ប្រកាស​ថា នឹង​មាន​គម្រោង​ស្ដីដណ្ដឹង ព្រម​ទាំង​រៀប​ការ​ជាមួយ​នាង​ក្នុង​ពេល​​ឆាប់​ៗ​នោះ​ផង​។ លោក​ថា ​ខ្លួន​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ការងារ​សិល្ប​:​នោះ​ទេ តែ​អ្វី​ដែល​​លោក​ចង់បាន គឺ​ចង់​ឲ្យ​នារី​ដែល​លោក​ស្រឡាញ់​ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារ​ណៈ។

លោក អ៊ី​ណូ និយាយ​ថា តាំងពី​ចូល​ប្រឡូក​នៅ​ក្នុង​ការងារ​អាជីព​ចម្រៀង លោក​ទើបតែ​សម្រេចចិត្ត​ធ្វើ​ខួបកំណើត​ធំដុំ​ជា​លើក​ដំបូង​ប៉ុណ្ណោះ ទើប​ក្នុង​ពិធី​នោះ​គេ​ឃើញ​មាន​តារា​​ល្បី​ៗ​ចូលរួម​ភាគច្រើន បើ​ទោះជា​មាន​មួយ​ចំនួន​ដែល​លោក​បាន​អញ្ជើញ​អវត្តមាន​ក៏​ដោយ។ ក្នុង​ពិធី​នោះ លោក​ក៏​បាន​ប្រកាស​បង្ហាញ​ឲ្យ​ស្គាល់​នារី​ដែល​លោក​បង្ហើប​ថា  បាន​ស្រឡាញ់ និង​យល់ចិត្ត​គ្នា​ប្រមាណ​ជា​៣​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ផង​។

នារី​ដែល​លោក​​ប្រកាស​ឲ្យ​ដឹង​នោះ មានឈ្មោះ​ថា បញ្ញា​ សុជាតា វ័យ​២៥​ឆ្នាំ ជា​ពេទ្យឆ្មប​ប្រចាំ​​នៅ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង ដោយ​ការ​ស្គាល់គ្នា គឺ​ដោយសារ​តែ​លោក​ឧស្សាហ៍​ឡើង​​ទៅ​ច្រៀង​នៅ​ខេត្តបាត់ដំបង​។

មក​ទល់​ពេល​នេះ រវាង​លោក និង​នាង មិន​ទាន់​មាន​ចំណង​ប្រពៃណី​ដូច​ជា​ការ​ភ្ជាប់​ពាក្យ ឬ​ការ​ស្ដីដណ្ដឹង​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ចាស់ទុំ​ទាំង​សងខាង គឺ​បានដឹង​ឮ​អស់​ហើយ​។ លោក អ៊ី​ណូ ប្រកាស​ថា ​ខ្លួន​មិន​ជឿ​រឿង​ប្រកាស​ឲ្យ​គេ​ដឹង​ពី​គូស្នេហ៍ ហើយ​ធ្វើ​ឲ្យ​​ការងារ​សិល្បៈ​​របស់​លោក​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ​ហេតុផល​ដែល​លោក​ស្រឡាញ់​គ្នា​ដល់​​ទៅ​៣​ឆ្នាំ ទើប​បង្ហាញ​ពេល​នេះ គឺ​ដោយសារ​តែ​ចង់​ឲ្យ​ប្រាកដប្រជា​សិន​។ លោក​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ឆាប់​ៗ ហើយ​ក៏​មិន​បោះបង់ ឬ​កាត់​បន្ថយ​សិល្ប​: ដោយ​នឹង​​វាយលុក​វិស័យ​ចម្រៀង​ឲ្យ​ខ្លាំង​ជាង​មុន​នោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ