ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គេសម្លា.ប់​មែន…វាយនឹង​​ឈើ​និង​ចាប់​ច្របាច់.ករួចច្រាន​ចូល​ក្នុង​ស្រះតែម្តង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ជុំវិញ​ការ​វាយ​សម្លាប់​ក្មេង​ស្រី​ម្នាក់អាយុ​៥​ឆ្នាំ ទម្លាក់​ក្នុង​ទឹកស្រះ​ខាងក្រោយ​ភូមិ ។ ទោះបីជា​បែប​ណា ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​នៅ​ក្នុង​គ្រួសារ ។ កុមារី​រង​គ្រោះ​ឈ្មោះ…

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ជុំវិញ​ការ​វាយ​សម្លាប់​ក្មេង​ស្រី​ម្នាក់អាយុ​៥​ឆ្នាំ ទម្លាក់​ក្នុង​ទឹកស្រះ​ខាងក្រោយ​ភូមិ ។ ទោះបីជា​បែប​ណា ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​នៅ​ក្នុង​គ្រួសារ ។

កុមារី​រង​គ្រោះ​ឈ្មោះ ធូ សុ​ជាតិ មាន​ទី​លំនៅ​ក្នុងភូមិ​កោះ​ប្រាក់​ក្នុង ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ។ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​កោះ​ទន្ទឹម​ បាន​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ស្ត្រី​ឈ្មោះ ប្រាក់ អុ​ន អាយុ​៥៦​ឆ្នាំ ដែល​ជា​ជីដូន​ក្មេង​ស្រី មាន​ទីលំនៅ​ក្នុងភូមិ
​កោះ​ប្រាក់​ក្នុង ឃុំ​កោះ​ទន្ទឹម ។

តាម​ពាក្យបណ្តឹង​រៀបរាប់​ថា កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ចៅស្រី​របស់​គាត់​ឈ្មោះ ធូ សុ​ជាតិ បាន​ដើរ​លេង​នៅ​ក្នុងភូមិ លុះ​ក្រោយមក​ស្រាប់តែ​បាត់​មិនដឹង​ទៅ​ណា ហើយ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច ​ក៏​នៅ​តែ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ។ ដោយសារ​បាត់​ចៅស្រី រូប​គាត់​ជា​ជីដូន​រួម​ជាមួយ​ប្តី​ឈ្មោះ យន់ ស បាន​ដើរ​រក​ចៅ​គ្រប់​ច្រកល្ហក​ពេញ​ក្នុងភូមិ​តែ​រក​មិនឃើញ ហើយ​ក៏​បាន​ដើរ​សួរ​អ្នកស្រុក​និង​ក្មេង​ៗ​ជិតខាង​ដែល​ធ្លាប់​លេង​ជាមួយ​គ្នា ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណឹង ។

ជីដូន​ក្មេង​ស្រី​បាន​ប្តឹង​សមត្ថកិច្ច​ទៀត​ថា ពេលនោះ​ គាត់​បាន​ជួប​ស្ត្រី​អ្នក​ភូមិ​ម្នាក់​បាន​ប្រាប់​ថា ឃើញ​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នាំ​ចៅស្រី​គាត់​ដើរទៅ​ទិស​ខាងលិច ។ គ្រាន់តែ​បាន​ដំណឹង​នេះ​ភ្លាម គាត់​និង​ប្តី​ប្រញាប់​ទៅ​រាយការណ៍​ជូន នគរបាល​ប៉ុស្តិ៍​កោះ​ទន្ទឹម ហើយ​នគរបាល​បាន​ហៅ​ឈ្មោះ គី​ម សុខ​រស់ហៅ​វ៉ូ ទៅ​សាកសួរ​ទើប​សារភាព និង​ជូន​សមត្ថកិច្ច​ទៅ​កាន់​កន្លែង​ដែល​ខ្លួន​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ក្មេង​ស្រី គឺ​នៅ​មាត់​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ។

ពេល​ទៅ​ដល់​មាត់​ស្រះ​ទឹក​របស់​អ្នក​ភូមិ​នោះ ក៏​បាន​ចុះ​រាវរក​ក្នុង​ស្រះ​ទឹកតែ​រក​មិនឃើញ ហើយ​ពេល​នោះ​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ក៏​ចង្អុល​ប្រាប់​ថា ក្មេង​ស្រី​ដែល​ខ្លួន​វាយ​សម្លាប់​នៅ​ត្រង់​កែង​មាត់​ស្រះ​ខាងលិច​ឆៀង​ខាងត្បូង ។ ពេល​ឮ​ដូច្នោះ​ភ្លាម ជីដូន​ក្មេង​ស្រី​ក៏​បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ​ត្រង់​ចំណុច​ដែល​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ចង្អុល​ប្រាប់ ទើប​ឃើញ​សព​ចៅស្រីនៅ​ក្នុង​ទឹកស្រះ​នោះ ។ ពេល​រាវរក​ឃើញ​ចៅ​ហើយ ជីតា​ក៏​បាន​លើកសព​ចៅស្រី​ឡើង​លើគោក និង​ឃើញ​លើ​ផ្ទៃមុខ​ចៅស្រី​មាន​របួស​ជា​ច្រើន​កន្លែង​ដោយ​ការ​វាយ​សម្លាប់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​និង​បណ្តឹង​ភ្លាមសមត្ថកិច្ច​នគរបាល​ស្រុក​កំពង់សៀម សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កោះ​ទន្ទឹម ដឹកនាំ​ដោយលោក​វរសេនីយ៍ទោ ណោ ឌី​ណា នាយ​រង​កា​រិយា​ល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ចុះ​ទៅ​ពិនិត្យ​និង​ចាត់វិធានការ​ជា​បន្ទាន់​ដល់​កន្លែង​កើតហេតុ និង​បានរ​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​ឈ្មោះ
គី​ម សុខ​រស់ ហៅ​វ៉ូ ។

ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ក្មេង​ស្រី​នោះ​មែន ដោយ​យក​កំណាត់ឈើវាយ​និង​ចាប់​ច្របាច់.ក ហើយ​ច្រាន​ចូល​ក្នុង​ទឹកស្រះ​តែ​ម្តង ។ ជន​នេះ​សារភាព​ទៀត​ថា មូល​ហេតុ​ដោយសារ​មាន​គំនុំ​ជាមួយ​ក្រុម​គ្រួសារ​ក្មេង​ស្រី ។ ជនសង្ស័យ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ដែរ ដែល​លទ្ធផល​គឺ​វិជ្ជមាន ៕

អត្ថបទសរសេរ ដោយ