ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កីឡាដ្ឋាន​ចាស់​កំពុង​ព្រួយ​បារ​ម្ម​ណ៍​ព្រោះ​ឮ​ថា…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កីឡាដ្ឋាន​ចាស់​ខេត្តកំពង់ឆ្នាំង​ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កំពុង​តែ​មាន​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ជា​ខ្លាំង​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​របស់​ខេត្តកំពង់ឆ្នាំង​ដែល​អាច​នឹង​ត្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅ​ឋាន​ចេញពី​ជុំវិញ​របង​ស្តា​ត​ចាស់​ទៅ​រក​ទីតាំង​ថ្មី ។ ក្តី​ព្រួយ​បារ​ម្ម​ណ៍​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កំណត់​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​របង​ពី​ខាងជើង និង​ខាងត្បូង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កីឡាដ្ឋាន​ចាស់​ខេត្តកំពង់ឆ្នាំង​ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កំពុង​តែ​មាន​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ជា​ខ្លាំង​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​របស់​ខេត្តកំពង់ឆ្នាំង​ដែល​អាច​នឹង​ត្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅ​ឋាន​ចេញពី​ជុំវិញ​របង​ស្តា​ត​ចាស់​ទៅ​រក​ទីតាំង​ថ្មី ។

ក្តី​ព្រួយ​បារ​ម្ម​ណ៍​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កំណត់​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​របង​ពី​ខាងជើង និង​ខាងត្បូង ស្តា​ត​ចាស់​អោយ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ដោយ​ប្រាប់​ថា គឺ​ដើម្បី​រៀបចំ​អភិ​វឌ្ឍន៍​​ក្នុង​ខេត្ត ។ យ៉ាងនេះ​ក្តី​ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​ប្រាប់​ថា រស់នៅ​ទី​នេះ​ជាង​២០-៣០​ឆ្នាំ​មក​ហើយ​បើ​ចង់អោយ​ពួក​គាត់​ចេញ សូម​ដោះស្រាយ​គោលនយោបាយ​អោយ​បាន​សមរម្យ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ី​ម គង់ អាយុ​៦១​ឆ្នាំ ដែល​មាន​ទីលំនៅ​ពី​ខាងលិច​របង​ស្តា​ត​ចាស់​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​រស់នៅ​លើ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៩៥​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ ។ គាត់​គឺជា​អតីត យោធា​ម្នាក់​ដែរ ប៉ុន្តែ​គាត់​បាន​បោះបង់​ការងារ​ចោល​តាំងពី​នៅ​សម័យ​សង្គ្រាម​ម្ល៉េះ​ដោយសារ​បញ្ហា​គ្រួសារ ។ ថ្មី​ៗ លោក​បានឮ​ដំណឹង​ថា គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត និង​រៀបចំ​ដេញ​អ្នក​នៅ​ជុំវិញ​ស្តា​ត​ចាស់​ឲ្យ​អស់ ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​នៅ​ពី​ខាងជើង​និង​ខាងត្បូង​ស្តា​ត​ចាស់​ត្រូវ​បាន​គេ​ឲ្យ​រុះរើ​ចេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែកញ្ញា ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​រុះរើ​ចេញ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​មានការ​ដោះស្រាយ​គោលនយោបាយ​នៅឡើយ ។ សម្រាប់​អ្នក​នៅ​ពី​ខាងលិច​ស្តា​ត​ដែល​ភាគច្រើន​មាន​សំណង់​រឹង​មាំ​មិន​ទាន់​ឃើញ​មាន​ប្រាប់​អោយ​រុះរើ​ចេញ​ដូច​ពី​ខាងជើង និង​ខាងត្បូង​នោះ​ទេ ។ បើសិន​មានការ​ដេញ​អ្នក​រស់នៅ​ជុំវិញ​របង​ស្តា​ត​ចាស់​ពិតមែន​លោក​មិន​ហាមឃាត់​ទេ ប៉ុន្តែ​សុំ​ឲ្យ​មានការ​ដោះស្រាយ​គោលនយោបាយ​ឲ្យ​បាន​សម​ស្រប​ដែល​អាច​អោយ​គាត់​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី​ក៏​បាន ។

ជាមួយ​គ្នា​នោះ​អ្នក​មីង​ឈ្មោះ កង ម៉េ​ន អាយុ​៦៣​ឆ្នាំ ក៏​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា គាត់​រស់នៅ​ពី​ខាងកើត​ទៅ​ខាងលិច​ស្តា​ត​ចាស់​នេះ​តាំងពី​មិន​ទាន់​មាន​របង​មក​ម្ល៉េះ​កាលនោះ​គាត់​ក៏​ធ្លាប់​បាន​ធ្វើស្រែ​នៅ​ក្នុង​ស្តា​ត​នេះ​ក្នុង​មួយ​រដូវ​បាន​ស្រូវ ពី​៤០​ទៅ​៥០​ថាំង ។ បើ​គិត​មក​ដល់​ពេល​នេះ​គាត់​រស់នៅ​លើ​ទី​នេះ​ជាង​៣៧​ឆ្នាំ​ហើយ ។ តាំងពី​គាត់​មក​រស់នៅ​ក្រោយ​របង​ស្តា​ត​ចាស់​នេះ​មក​ដល់​បច្ចុប្បន្ន​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ណា​ហាមឃាត់​មិន​អោយ​រស់នៅ ឬ​ហាម​មិន​អោយ​សាងសង​លំនៅ​ដ្ឋា​ន​នោះ​ឡើយ ។

ស្រាប់តែ​ថ្មី​ៗ​នេះ​ឃើញ​គេ​កោះហៅ​ទៅ​ប្រជុំ​ដោយ​ប្រាប់​ថា គេ​មិន​ទាន់​បណ្ដេញ​អ្នក​នៅ​ជុំវិញ​ស្តា​ត​ចាស់​នោះ​ចេញ​ទេ គ្រាន់តែ​កោះហៅ​មក​ស្ទាបស្ទង់​មតិ​សិន ។ ប៉ុន្តែ​ក៏​បាន​ប្រាប់​ថា អោយ​គាត់​ពួក​គាត់​រក​ទីតាំង​ថ្មី​ឲ្យ​ហើយ​ទៅ និង​បាន​ហាម​អោយ​រឿង​នេះ​បែកចេញ​ទៅ​ក្រៅ​នោះ​ទេ ។ គាត់​បញ្ជាក់​ថា បើសិនជា​មានការ​ដេញ​គាត់​ចេញពី​ទី​នេះ​សូម​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ដោះស្រាយ​គោលនយោបាយ​ឲ្យ​បាន​សម​ស្រប​ព្រោះ​ដី​សព្វថ្ងៃ​ថ្លៃ​ខ្លាំង​ណាស់ ។

សូម​រំលឹក​ដែរ​ថា អ្នក​នៅ​ជុំវិញ​របង​កីឡាដ្ឋាន​ចាស់​ពី​ខាងជើង និង​ខាងត្បូង​ស្តា​ត​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បាន​ដាក់​កំណត់​ឲ្យ​ពួក​គាត់​រុះរើ​ចេញ​ហើយដោយ​ប្រាប់​ថា គេ​នឹង​រៀបចំ​ក្រាល​ការ៉ូឡា​ជុំវិញ​របង​ស្តា​ត​ចាស់​ខាងលើ​នេះ តែបើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ក្រុង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា ខេត្ត​មាន​គម្រោង​អភិវឌ្ឍន៍​ជុំវិញ​ស្តា​ត​ចាស់ ដែល​នឹង​ត្រូវ​ឲ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​រើ​ចេញ ឯ​ដំណោះស្រាយ​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ