ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​​ម្នាក់​ឡើងលើ​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Elon Musk ប្រធាន​ក្រុម​ហ៊ុន​«SpaceX» បាន​បង្ហាញ​ឈ្មោះ​អ្នក​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង​ក្នុង​គម្រោង​«SpaceX» នោះ​គឺ​លោក​Yusaku Maezawa មហាសេដ្ឋី​ជនជាតិ​ជប៉ុន អាយុ​៤២​ឆ្នាំ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Elon Musk ប្រធាន​ក្រុម​ហ៊ុន​«SpaceX» បាន​បង្ហាញ​ឈ្មោះ​អ្នក​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង​ក្នុង​គម្រោង​«SpaceX» នោះ​គឺ​លោក​Yusaku Maezawa មហាសេដ្ឋី​ជនជាតិ​ជប៉ុន អាយុ​៤២​ឆ្នាំ ។

ការ​ធ្វើ​ដំណើរ​តាម​យាន​«Big Falcon Rocket – BFR» ដោយ​រំពឹង​ថា​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​លើ​ការ​ចំណាយ ឬ​ថ្ងៃខែ​ពិតប្រាកដ​ទេ ។

លោក​Maezawa ឲ្យ​ដឹង​ថា​លោក​ត្រូវការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ដល់​មហាជន​ឲ្យ​បាន​ច្រើន និង​ត្រៀម​ជ្រើស​យក​អ្នកចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ប្រហែល​៦​ទៅ​៨​នាក់​ដើម្បី​បង្កើត​ជា​សាច់​រឿង​ក្នុង​ពេល​ត្រឡប់​មក​វិញ ។ លោក និង​មិត្ត​រួម​ដំណើរ​គឺជា​ក្រុម​ដំបូង​បាន​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ ចាប់តាំងពី​ធ្វើ​ដំណើរ​ដោយ​យាន​«Apollo» នៅ​ឆ្នាំ​១៩៧២ ។

«Forbes» ជា​ទស្សនាវដ្ដី​ដ៏​ល្បី​បាន​រៀប​ចំណាត់ថ្នាក់​ក្នុង​ឆ្នាំ​២០១៨ ដល់​លោក​Yusaku Maezawa អាយុ​៤២​ឆ្នាំ​មានទ្រព្យ​សម្បត្តិ​ជាង​២,៩​ពាន់​លាន​ដុល្លារ​ជា​មហាសេដ្ឋី​លំដាប់​ទី​១៨ របស់​ជប៉ុន និង​ទី​៨២២​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ