ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ដាក់​ដាំបាយ​ឱ្យ​ប្រុស​នៅ​មើល ស្រាប់តែ​ឆេះខ្ទេចខ្ទី​​ក្លាយ​ទៅ​ជា​ផេះ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះ​ឈើ​ប្រក់​ពី​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី​១​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ម៉ត់​សល់​តែ​ផេះ​ផង់ ករណី​គ្រោះ​អគ្គី​ភ័យ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​ចេញ​មក​ជួយ​ពន្លត់​ដែរ តែ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ​មិន​អាច​ពន្លត់​ឈ្នះ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ធឹ​ក…

ខេត្តស្វាយរៀង ៖ ផ្ទះ​ឈើ​ប្រក់​ពី​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី​១​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ម៉ត់​សល់​តែ​ផេះ​ផង់ ករណី​គ្រោះ​អគ្គី​ភ័យ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​ចេញ​មក​ជួយ​ពន្លត់​ដែរ តែ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ​មិន​អាច​ពន្លត់​ឈ្នះ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។

បើ​តាម​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ភោគ រ៉ា ភេទ​ស្រី អាយុ​៤១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​ដាក់​ឆ្នាំង​ដាំបាយ​លើ​ចង្ក្រាន​ហើយ​បាន​ប្រាប់​កូនប្រុស​អាយុ​១០​ឆ្នាំ​ចាំ​មើល​ដោយ​រូប​គាត់​ជាប់រវល់​ទៅ​បេះ​បន្លែ ពេល​នោះ​ស្រាប់តែ​ភ្លើងចង្ក្រាន​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ រាលដាល​មក​ដល់​កន្លែង​ដាក់​ចំបើង​បណ្តាល​ឲ្យ​ឆាបឆេះ​ពាសពេញ​ផ្ទះ​ទាំងស្រុង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆាបឆេះ​នោះ​ឃើញ​មាន​ពលរដ្ឋ​នៅ​ជិតខាង​មក​ជួយ​ពន្លត់​ដែរ តែ​ពន្លត់​មិន​ឈ្នះ និង​រាយការណ៍​មក​សមត្ថកិច្ច ប៉ុន្តែ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់ គឺ​អ្វី​ៗ​បាន​រលាយ​ក្លាយទៅជា​ផេះ​ផង់​អស់​ទៅ​ហើយ ។

អគ្គិភ័យ​ឆាបឆេះ​នេះ បាន​បំផ្លាញ​ផ្ទះ​បណ្តោយ​៥​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ឬ​ស្លាប់​នោះ​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​នេះ បាន​កើតឡើង​២​ករណី​ជាប់​ៗ​គ្នា​នៅ​ក្នុងស្រុក​ស្វាយ​ទាប ដោយ​លើក​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​ស្ថិត​នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ​ស្រុក​ស្វាយ​ទាប ។

ម្ចាស់ផ្ទះ​ឈ្មោះ សេក សា​ភឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ក្នុង​នោះ​សម្ភារ​ដែល​ខូចខាត​រួម​មាន អង្ករ​ចំនួន​៦​តៅ សៀវភៅ​គ្រួសារ​មួយ​ក្បាល សៀវភៅ​ស្នាក់​នៅ​មួយ​ក្បាល សំបុត្រ​កំណើត​៤​នាក់ អត្តសញ្ញាណ​ប​ណ្ណ័​ពីរ​សន្លឹក ប្លង់​ដី​ពីរ​ប្លង់ ប​ណ្ណ័​ក្រីក្រ​មួយ​សន្លឹក លុយ​៥០០០០០​រៀល​និង​កាត ប​.​ស​.​ស មួយ​សន្លឹក សំលៀក​បំពាក់ និង​មុង​ភួយ​និង​សម្ភារ​ជាងដែក​កំពុង​សង់ផ្ទះ​ថ្មី​១​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ